ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យសោកស្តាយបំផុត មនុស្ស​៣នាក់​ស្លា.ប់​ដោយ​សារ​​​លង់ទឹក​ក្នុង​ថ្ងៃតែ​មួយ​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ របាយ​កា​រណ៍​​ទទួល​បាន​ពី​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង៣និង១៥នាទី នៅ​ចំណុច​ព្រែក​ទេ ក្នុង​ភូមិ​ព្រែក​កូវ ឃុំ​បុសលាវ ស្រុក​ចិត្រ​បុរី…

ខេត្ត​ក្រចេះ ៖ របាយ​កា​រណ៍​​ទទួល​បាន​ពី​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង៣និង១៥នាទី នៅ​ចំណុច​ព្រែក​ទេ ក្នុង​ភូមិ​ព្រែក​កូវ ឃុំ​បុសលាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មាន​ករណី​ក្មេងស្រី២នា​ក់​ជួប​ឩ​ប្ប​តិ្ត​ហេតុ​លង់ទឹក​ព្រែក​ បណ្ដាល​អោយ​បាត់បង់ជីវិត ។

ប្រភពបន្ត​ថា ស.ព​ជនរងគ្រោះ​ទី​១.ឈ្មោះ យោ សុខ​ណី ភេទ​ស្រី អាយុ១៦ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ក្នុង​បន្ទុក ឪពុក​ឈ្មោះ ម៉ៃ យោ អាយុ៣៩ឆ្នាំ និង ម្ដាយ​ឈ្មោះ សេង សាយ អាយុ៤០ឆ្នាំ នៅ​ភូមិ១០៥ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្​តក្រចេះ​។ ស.ព​ជនរងគ្រោះ​ទី២. ឈ្មោះ រិ​ន ណា​សួន ភេទ​ស្រី អាយុ១០ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ,ឪពុក​ឈ្មោះ​មិន ណេ អាយុ៤៦ឆ្នាំ​និង​ម្ដាយ​ឈ្មោះ ម៉ក់ ភាព អាយុ៤៣ឆ្នាំ នៅ​ភូមិ​ព្រែក​កូវ ឃុំ​បុសលាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ប្រភព​ពី​សាច់ញាតិ​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា ឈ្មោះ យោ សុខ​ណី បាន​មកលេង​ផ្ទះ​គូ​ដណ្ដឹង​ឈ្មោះ អុីន សុខ​ឃី ភេទប្រុស អាយុ២០ឆ្នាំ នៅ​ភូមិ ឃុំ កើ​ហេ​ត​ខាងលើ ​អស់​រយ:ពេល​ប្រហែល២០ថ្ងៃ​មក​ហើ​យ​។ នៅ​ថ្ងៃកើត​ហេតុ​ឈ្មោះ យោ សុខ​ណី និង ឈ្មោះ រិន ណា​សួន បាន​នាំគ្នា​ទៅងូតទឹក​ព្រែក​ទេ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល២០ម៉ែត្រ​។​ពេ​លនោះ​ឈ្មោះ រិន ណា​សួន បាន​លង់ទឹក និងឈ្មោះ យោ សុខ​ណី បាន​ចុះ​ជួយ​ហើយក៏​បាន​​លង់ទឹក​ស្លា.ប់​ទាំងពីរ​នាក់​តែម្ដង​។

ក្រោយពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល បុសលាវ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ចុះ​ដល់កន្លែង​កើតហេតុ ពិនិត្យ​ឃើញថា: សព(យោ សុខ​ណី,រិន ណា​សួន) ពុំ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្​ឌ​ឡើយ ហើយក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពី​ណៃ​។ ​

ដោយឡែក ​​ស្រ្តី​ម្នាក់ទៀត​​ក៏បានលង់ទឹក​ស្លា.ប់ផងដែរ នៅ​ស្រុក​សំបូ​រ ។ ប្រភព​ពីលោក ណយ ស៊ី​ថា​ត អធិ​ការរង​ស្រុក​សំបូរ បាន​អោយ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃទី២៧. ០៣. ២០២២ មាន​ករណី​ឧប្បត្តិហេតុ មនុស្ស​លង់ទឹក​​ស្លា.ប់​នៅ​ចំណុច​អូរ​កាច់​ព្រួល ​ភូមិ​កោះ​ច្បារ ឃុំ​កោះខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ។ លោក​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះ នូ តុន ភេទ​ស្រី អាយុ១៦ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពងគ្រៀល​ ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ។

លោក ណយ ស៊ី​ថា​ច ប​ញ្ជា​ក់​ថា មូលហេតុ​ជនរងគ្រោះ​ឈ្មោះ នូ តុន និង​បងប្អូន​ស្រី០២នាក់​ទៀត ១ឈ្មោះ នូ ចាន់(ប្អូនស្រី) ២ឈ្មោះ​ប៊ុត ល័ក្ខ (ប្អូនស្រី​ជី​ដូន​មួយ) បាន​នាំគ្នា​ទៅងូតទឹកស្រះ​នៅកន្លែង​ធ្វើការ (កាប់​អំពៅ ក្នុង​ក្រុមហ៊ុន​យុវជន​កសិកម្ម​ស្វាយ​រៀង) បណ្តាល​ឱ្យជនរងគ្រោះលង់ទឹក​ស្លា.ប់​តែម្តង ។

ក្រោយពី​សមត្ថកិច្ច​ទទួ​លព័ត៌​មាន​ភ្លាម ​ក៏បាន​ចាត់​កំលាំង​ជំនាញ​ស្រុក និង​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​កោះខ្ញែរ ចុះទៅ​ពិ​និ​ត្យ​លេី​សាកសព​ឃើញថា ជនរងគ្រោះ​ឈ្មោះ នូ តុន ពិតជា​បាន​លង់ទឹកស្រះ បណ្ដាលឲ្យ​ស្លា.ប់​ពិតប្រាកដ​មែន ។

អត្ថបទសរសេរ ដោយ