ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​កន្លះ​ខែ​ទើប​ចាប់បាន​២​នាក់​បងប្អូន​បង្កើត

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​បងប្អូន​បង្កើត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង …

ខេត្តបាត់ដំបង ៖ យុវជន​២​នាក់​បងប្អូន​បង្កើត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង បន្ទាប់​ពី​ស្រាវជ្រាវ​ឃើញ​ថា ជន​ទាំង​២​នាក់​នេះ​ជា​មុខសញ្ញា​«​ឆក់​»​កាបូប​អ្នកដំណើ​យ៉ាង​សកម្ម​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ស៊ី​ម សុ​ភី ហៅ ប៉ៅ អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ី​ម សុភា អាយុ​២២​ឆ្នាំ ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​សង្កាត់​ខាងលើ ។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ បង្ក្រាប នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​កន្លះ​ខែ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​បាន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ។ ទាំង​២​នាក់​បងប្អូន​នេះ​ត្រូវ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ធ្វើ​សកម្មភាព​«​ឆក់​»​ទ្រព្យសម្បត្តិ​អ្នកដំណើ​ដ៏​កក្រើក​នា​ពេល​កន្លង​មក ។ លោក​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើ​សកម្ម​ខ្លាំង​បំផុត​ក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​ឯក​ភ្នំ ហើយ​ក៏​ជា​មុខសញ្ញា​សេព​ថ្នាំ​ញៀន​ដល់​កម្រិត​ដែរ ។

បើ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​២​នាក់​បងប្អូន​នេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព «​ឆក់​»​កាបូប​អ្នកដំណើរ​ចំនួន​៦​លើក គឺ​៣​លើក​ធ្វើ​នៅ​ស្រុក​ឯក​ភ្នំ ៣​លើក​ទៀត​នៅ​ក្នុង​ក្រុង​បាត់ដំបង ។ ក្នុង​ចំណោម​នោះ​ជន​រង​គ្រោះ​ក៏​មាន​ជនបរទេស​ផង​ដែរ ហើយ​ទ្រព្យសម្បត្តិ​ដែល​ឆក់​បាន​មាន​ទូរស័ព្ទ​ដៃ និង​លុយ តែ​មិន​ច្រើន​ទេ ។ ទ្រព្យសម្បត្តិ​ដែល​ឆក់​បាន​ពួក​គេ​យក​ទៅ​លក់​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក​យក​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ។

ប៉ុន្តែ លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ បង្ក្រាប ដែល​ចុះ​ប្រតិបត្តិការ​ផ្ទាល់ បាន​បញ្ជាក់​ថា ចោរ​ដៃ​ស្អិត​២​នាក់​បងប្អូន​បង្កើត​នេះ ជា​មុខសញ្ញា​ដ៏​សកម្ម​បំផុត​ដែល​ជិះ​ម៉ូតូ​«​ឆក់​»​យក​ទ្រព្យសម្បតិ្ត​អ្នកដំណើរ​តាម​ដង​ផ្ទូ​វ ៕