ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្នៃ​យន្តហោះ​ជិះ​ទៅ​ធ្វើការ​ព្រោះ​ធុញថប់នឹង​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ

7 ឆ្នាំ មុន

លោក Frantiesk Hadrava ជនជាតិ​ឆែក អាយុ​៤៥​ឆ្នាំ ដែល​ធុញទ្រាន់​នឹង​ការ​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ​ពេល​ទៅ​ធ្វើការ ក៏​ព្យាយាម​ផលិត​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​សម្រាប់​ធ្វើ​ដំណើរ​ជំនួស​រថយន្ត ។

លោក Frantiesk Hadrava ជនជាតិ​ឆែក អាយុ​៤៥​ឆ្នាំ ដែល​ធុញទ្រាន់​នឹង​ការ​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ​ពេល​ទៅ​ធ្វើការ ក៏​ព្យាយាម​ផលិត​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​សម្រាប់​ធ្វើ​ដំណើរ​ជំនួស​រថយន្ត ។

«Reuters» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Hadraua ច្នៃ​ផលិត​យន្តហោះ​ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​ចំណាយ​ប្រាក់​ប្រហែល ៤.២០០​ដុល្លារ ។ លោក​ដាក់​ឈ្មោះ​យន្តហោះ នោះ​ថា «Vampira» ។ យន្តហោះ​ដែល​ច្នៃ​ដោយ​ដៃ​នោះ កាត់​បន្ថយ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​បាន​ជាង​ពាក់កណ្តាល ។ លោក Hadraua ត្រូវ​បើកបរ​រថយន្ត​ក្នុង​រយៈពេល​ពី​១២​ទៅ​១៤​នាទី ប៉ុន្តែ​បើ​យន្តហោះ​ជិះ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ​ត្រឹមតែ​៤​ទៅ​៥​នាទី​ប៉ុណ្ណោះ ។ ទោះ​ជាយ៉ា​ង​ណា​ក្តី ដោយ​ត្រូវ​ហោះ​ផ្លូវ​វាង គឺ​ចំណាយពេល​៧​នាទី ។
ចំណែក​កន្លែង​ចត​យន្តហោះ គឺ​គ្មាន​បញ្ហា​ទេ ព្រោះ​បន្ទាប់​ពី​យន្តហោះ​ចុះ​ចត​នៅ​វាលស្មៅ​រួច​មក រុញ​វា​ទៅ​ចត​នៅ​រោង​ចត​រថយន្ត​របស់​បុគ្គលិក​ជា​ការ​ស្រេច ៕