ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ពេទ្យ​ម្នាក់​យក​អង្រែ​វាយ​ក្បាល​ខ្លួនឯង ហូរ​ឈាម​រហូត​សន្លប់​ស្តូក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ  ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ដែល​យុវជន​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ មិនដឹង​មូលហេតុ​ច្បាស់ បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ក្បាល​ខ្លួនឯង បែក​ហូរ​ឈាម​ស្រោច​ពាសពេញ​ដងខ្លួន​សន្លប់​ស្តូកស្តឹង​នៅ​ហ្នឹង​កន្លែង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​១៨C ផ្លូវ​លេខ​៣៦ ស្ថិត​ក្នុង​បុរី​សូ​នី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

មន្ត្រី​កងរាជអាវុធហត្ថ ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ភ្លាម​ៗ​។ ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ប្រាប់​ថា គេ​បានឮ​សំឡេង​ស្រែកហៅ​ឲ្យ​ជួយ រួច​មក​ក៏​នាំ​គ្នារ​ត់ទៅ​មើល​នៅ​ខាងក្រោយ​របង​ទ្វារផ្ទះ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ ដេក​សន្លប់​ស្តូកស្តឹង ដោយ​ក្បាល​ត្រូវ​បែក​ហូរ​ឈាម​ស្រោច​ពាសពេញ​ខ្លួន ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន រួម​មាន​កម្លាំង​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ ឲ្យ​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ។

សូម​បញ្ជាក់​ថា នៅ​ពេល​ចុះ​ដល់​កន្លែង​កើតហេតុ​កម្លាំង​អាជ្ញាធរ​ចម្រុះ បាន​ព្យាយាម​គាស់​សោ​ទ្វារ​ពី​ខាងក្រៅ ដើម្បី​ចូល​ទៅ​សង្គ្រោះ​ជន​រង​គ្រោះ ព្រោះ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ចាក់សោ​ទ្វារផ្ទះ​ពី​ខាងក្នុង​។ ក្រោយ​គាស់​ទ្វារផ្ទះ​រួច កម្លាំង​អាជ្ញាធរ​បាន​ទំនាក់ទំនង​ទៅ​ខាង រថយន្ត​សា​មុ​យ​ឲ្យ​មក​ទទួលយក​ជន​រង​គ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ផង​ដែរ​។

សូម​បញ្ជាក់​បន្ថែម​ថា ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​វាយ​ក្បាល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​នឹង​អង្រែ ព្រោះ​នៅ​កន្លែង​កើតហេតុ​ដែល​ជន​រង​គ្រោះ​សន្លប់ ពុំ​មាន​ឃើញ​អ្វី​ក្រៅពី​ប្រឡាក់​ឈាម​នោះ​ទេ ។ មួយវិញទៀត​នោះ ពេល​ដែល​សមត្ថកិច្ច​គាស់​ទ្វារ​ចូល​ទៅ​ដល់ ពុំ​ឃើញ​មាន​បុគ្គល​ទី​២​ណា នៅ​ក្នុងផ្ទះ​ក្រៅពី​ជន​រង​គ្រោះ​ឡើយ ។

ដោយ​ផ្ទះ​ខាងលើ​ជន​រង​គ្រោះ ស្នាក់​នៅ​ជាមួយ​ឪពុក និង​ម្តាយបង្កើត​តែ​៣​នាក់ ប៉ុន្តែ​ម្តាយ​ឪពុក​មិនសូវ​មក​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ ប៉ុន្មាន​នោះ​ទេ ព្រោះ​ពួក​គាត់​មានផ្ទះ​ផ្ទាល់ខ្លួន​មួយទៀត  ពួក​គាត់​ប្រកប​មុខរបរ​ជា​គ្រូពេទ្យ​ទៀត​ផង ៕