ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​បូមទឹក​បឹង​ត្របែក​ថ្មី នឹង​បូ​ប​សាកល្បង​នៅ​ថ្ងៃ​ទី​១៣​កញ្ញា​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ស្តារ​ប្រឡាយ​បឹង​ត្របែក បាន និង​កំពុង​ដំណើរការ​យ៉ាង​មមាញឹក ពី​ថ្ងៃ​ទី​៩ ខែកក្កដា​រហូត​មក​ដល់​ពេល​នេះ អនុវត្តន៍​បាន​៧០% ហើយ និង​កំពុង​ជម្រុញ

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ស្តារ​ប្រឡាយ​បឹង​ត្របែក បាន និង​កំពុង​ដំណើរការ​យ៉ាង​មមាញឹក ពី​ថ្ងៃ​ទី​៩ ខែកក្កដា​រហូត​មក​ដល់​ពេល​នេះ អនុវត្តន៍​បាន​៧០% ហើយ និង​កំពុង​ជម្រុញ​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​៣​ខែ​ទៀត ដើម្បី​ឲ្យ​ទាន់​ដំណើរការ​ស្ថានីយ​បូម​សាកល្បង​របស់​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ថ្មី ដែល​កំពុង​ដំណើរការ​សាងសង់ និង​គ្រោង​បូម​សាកល្បង​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​។

លោក ដួង ចាន់​សា​រ៉ាត ប្រធាន​អង្គភាព​លូ​ទឹក និង​បូមទឹក នៃ​មន្ទីរ​សាធារណៈការ​និង ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ស្តារ​ប្រឡាយ​បឹង​ត្របែក បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៦ មាន​បណ្តោយ ៩៧៨​ម៉ែត្រ ទទឹង​ចាប់ពី​១២​ម៉ែត្រ​ទៅ​២៤​ម៉ែត្រ និង​មាន​ជម្រៅ​៣​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៤៨៨ ដល់​ស្ថានីយ​បូម​បឹង​ត្របែក ដើម្បី​សម្រួល​ប្រ​ព​ន្ធ័​ផ្លូវទឹក​ឲ្យ​ហូរ​ទៅ​កាន់​ស្ថានីយ​ឲ្យ​បាន​លឿន​។

លោក​បាន​បន្ត​ថា ការ​ស្តារ​នេះ​ធ្វើ​ឡើង​ស្របគ្នា​ទៅ នឹង​ដំណើរការ​បុក​ស៊ី​ផាយ​បេតុង​ទប់មាត់​ប្រឡាយ និង​ដំណើរការ​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​នៅ​ជាប់​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ចាស់ ហើយ​ការងារ​ទាំងនេះ យើង​អនុវត្ត​ដោយ​ម៉ត់ចត់​រួម​ទាំង​ការ​ធ្វើ​ផ្លូវ​បេតុង​អម​ប្រឡាយ ហើយ​ដឹក​ភក់ និង​សំរាម​ចេញពី​ប្រឡាយ ។

លោក ដួង ចាន់​សា​រ៉ាត បន្ថែម​ទៀត​ថា មក​ដល់​ពេល​នេះ​ស្ថានភាព​បឹង​ត្របែក កំពុង​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​គំរាមកំហែង​នឹង​ឈាន​ទៅ​បាត់​រូបរាង​តែ​ម្តង​នូវ​អាង​ស្តុក​ទឹក ដ៏​សំខាន់​នេះ នៅ​ពេល​ទទួល​រង​ការ​រំលោភ​បំពាន​ពី​ជន​ឱកាសនិយម​ម្តង​ហើយ​ម្តងទៀត ដើម្បី​រក្សា​ផ្ទៃ​ប្រឡាយ​ដែល​នៅ​សល់ សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ​ផល​ប៉ះពាល់​រាប់រយ​គ្រួសារ​ផង​ដែរ​។

លោក​ប្រធាន​អង្គភាព​លូ​ទឹកបាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​៣​ខណ្ឌ​គឺ ខណ្ឌចំការមន ដូនពេញ ៧​មក​រា នឹង​ត្រូវ​កាត់​បន្ថយ​ក្រោយ​ពី​ស្តារ​ប្រឡាយ និង​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ថ្មី​ដែល​បំពាក់​ម៉ូ​ទ័​រ​ខ្នាត​ធំ​ចំនួន ១១​។

តែ​ជំហាន​ដំបូង យើង​ដំណើរការ​សាកល្បង​ចំនួន​៦​ម៉ូ​ទ​រ័​សិន ដែល​មាន​សមត្ថភាព​បូម ១៥​ម៉ែត្រគូប​ក្នុង​១​វិនាទី​សំរាប់​ម៉ូ​ទ​រ័​មួយ​គ្រឿង គឺ​កើន​លើស​ស្ថានីយ​ចាស់​៣​ដង ប៉ុន្តែ​បញ្ហា​សំខាន់​ទៀត​នោះ គឺ​ធ្វើ​យ៉ាងណា​បើកមុខ​ទឹក​ឲ្យ​ទឹក​ហូរ​បាន​លឿន​ដល់ ស្ថានីយ​បូម​ឲ្យ​បាន​ទាន់​ពេលវេលា ៕