ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្ស័យ​ជាន់​ហ្វ្រាំង​ច្រឡំ​ហ្គែ​រ! ឡានស៊េរីទំនើប​១​គ្រឿង​ បង្ក​គ្រោះ​មុខព្រលានយន្តហោះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX.470 ​មួយ​​គ្រឿង​ ខណៈ​បើក​ចេញពី​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​បាន​

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស LX.470 ​មួយ​​គ្រឿង​ ខណៈ​បើក​ចេញពី​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​បាន​វាក់​ជាមួយ​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​១​គ្រឿង​សង្ស័យ​ជាន់​ហ្វ្រាំងច្រឡំ​ហ្គែ​រ​ក៏​បាន​បោល​បុ.ក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​នោះ​ពេញទំហឹង​ ​បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ដ​ណ្ដោ​ង​រ៉ឺ​ក​ម៉ក​រង​របួសធ្ងន់​បាក់ដៃ​និង​ជើង បន្ទាប់​មក​រថយន្ត​នេះ​នៅ​តែ​មាន​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​ទៅ​បុ.ក​ទម្លុះ​របង​ដែក​ចូល​ទៅ​ក្នុង​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​ ​និង​បាន​បុ.ក​ខឿន​ផ្លូវ​រថភ្លើង​នៅ​ក្នុង​នោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ​ទាំងស្រុង ទើប​ទៅ​មុខ​ទៀត​លែង​រួច ហើយ​ក្រោយ​ពេល​កើតហេតុ​បុរស​ជា​ម្ចាស់​រថយន្ត​ខាងលើ​អត់រ​ត់ទៅ​ណា​ទេ​គាត់​បាន​នាំ​យក​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផង​ដែរ​។

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

អ្នក​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​ម៉ាក​lexus lx 470 ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-1899 ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​រង​របួស​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ គាត់​រង​របួស​បាក់ដៃ​និង​បាក់ជើង ហើយ​ក៏​ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ម៉ាក​ហុងដា​វ៉​វ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​អៀ​ត​ថា នៅ​មុន​ពេល​កើតហេតុ​ រថ​យ​ន្ត​ខាងលើ​បាន​បើកបរ​ចេញពី​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​ ដែល​ស្ថិត​នៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នោះ​ដែរ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​ ​លុះដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​ខណៈនោះ​សង្ស័យ​បុរស​អ្នកបើកបរ​រថយន្ត​ជាន់​ហ្គែ​រ​ច្រឡំ​ស្មានថា​ហ្វ្រាំង ក៏​បោល​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពេញទំហឹង​តែ​ម្ដង​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ពេល​នោះ​បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​បើ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​រង​របួស​បាក់ដៃ​និង​ជើង​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​នេះ​អត់​ទាន់​អស់​ល្បឿន​ទេ ក៏​ជ្រុល​ទៅ​បុ.ក​ទម្លុះ​របង​ដែក​ចូល​ទៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ត្រង់​ចំណត​រថភ្លើង​ទាំង​កម្រោល​និង​បុ.ក​ខឿន​ផ្លូវ​រថភ្លើង​ពេញទំហឹង​រង​ការ​ខូចខាត​ខ្ទេច​​មុខ​យ៉ាងដំណំ​ទើប​ទៅ​មុខ​លែង​រួច​ ។

​ក្រោយ​ពេល​កើតហេតុ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​រថយន្ត​និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ធ្វើការ​វាស់វែង​និង​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ