ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Serena​ឡើង​ទៅ​វគ្គ​8​នាក់​ចុង​ក្រោយ​បន្ទាប់​ពី​ផ្តួល​Yaroslava Shvedova

7 ឆ្នាំ មុន

កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ពិភពលោក​នាង​Serena Williams បាន​បំបាក់​នាង Yaroslava Shvedova ទាំង​ពីរ​សិត​យ៉ាង​ងាយស្រួល ៦-២ និង​៦-៣ ក្នុង​ការ​ប្រកួត​ជម្រុះ​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍

កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ពិភពលោក​នាង​Serena Williams បាន​បំបាក់​នាង Yaroslava Shvedova ទាំង​ពីរ​សិត​យ៉ាង​ងាយស្រួល ៦-២ និង​៦-៣ ក្នុង​ការ​ប្រកួត​ជម្រុះ​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ US Open នៅ​លើ​ទឹកដី​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។ ម្យ៉ាងទៀត ការ​យកឈ្នះ​ទៅ​លើ​កីឡាការិនី​សញ្ជាតិរុ​ស្ស៊ី​លើក​នេះ ធ្វើ​ឱ្យ​នាង​Serena បំបែក​កំណត់​ត្រា​ជ័យជម្នះ​របស់​ខ្លួន​ជា​លើក​ទី​៣០៨​ផង​ដែរ​។ លើស​ពី​នេះ​ទៀត​នាង​ក៏​ជា​កីឡាការិនី​ឆ្នើម​មួយ​រូប​ដែល​ឈរ​លើ​កំពូល​តារាង​ក្នុង​បញ្ជី​ឈ្មោះ​កីឡាការិនី​វាយ​កូន​បាល់​ដែល​ទទួល​បាន​ជ័យជម្នះ​ច្រើន​ជាងគេ​ទៀត​ផង ។

គួរ​បញ្ជាក់​ថា ក្នុង​ការ​ប្រកួត​វគ្គ​៨​នាក់​ចុង​ក្រោយ​ខាង​មុខ​នេះ នាង​Serena នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​សញ្ជាតិ​រូ​ម៉ា​នី​នាង​Simona Halep ៕