ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ម៉ាក​ល្បី​ៗ​មាន​វត្តមាន​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ខែសីហា ឆ្នាំ ២០១៦ ក្រុមហ៊ុន M.W Group បាន​បើក​សម្ពោធ​ហាង​លក់​សម្លៀក​បំពាក់ និង​មួក​ការពារ​ម៉ាក Dainese & AGV ដែល​ជា​ម៉ាក​ល្បី​មាន​ប្រភព​មក​ពី​ប្រទេស​អីុ​តា​លី

កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ខែសីហា ឆ្នាំ ២០១៦ ក្រុមហ៊ុន M.W Group បាន​បើក​សម្ពោធ​ហាង​លក់​សម្លៀក​បំពាក់ និង​មួក​ការពារ​ម៉ាក Dainese  & AGV ដែល​ជា​ម៉ាក​ល្បី​មាន​ប្រភព​មក​ពី​ប្រទេស​អីុ​តា​លី ។ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ជិះ​ម៉ូតូ​ធំ​មក​ពី​ក្លិប​ផ្សេង​ៗ​គ្នា​ប្រមាណ​៣០០​នាក់ ហើយ​ពួក​គាត់​រីករាយ​យ៉ាង​ខ្លាំង​ដែល​ឃើញ​វត្តមាន​ម៉ាក​ល្បី​ទាំង​ពីរ​នៅ​លើ​ទីផ្សារ​កម្ពុជា ។

គួរ​បញ្ជាក់​ថា លោក Gary Ng ដែល​ជានា​យក​ចាត់ការ​ទូទៅ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​សម្រេចចិត្ត​នាំ​យក​ម៉ាក​ល្បី​ទាំង​ពីរ​ខាងលើ​នេះ មក​ប្រទេស​កម្ពុជា ពីព្រោះ​គាត់​បាន​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​បាន​ចាប់ផ្តើម​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ៗ​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ម៉ាក​ល្បី​ដែល​មានគុណ​ភាព​ខ្ពស់ ។

លោក Seang Wong ដែល​ជា​ប្រធាន​ក្លិប​ម៉ូតូ​ធំ​កម្ពុជា​បាន​បញ្ចេញមតិ​ថា លោក​ជឿជាក់​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ម៉ាក Dainese និង AGV ពីព្រោះ​ផលិត​ទាំងនេះ​ផ្តោត​សំខាន់​ទៅ​លើ​សុវត្ថិភាព និង​មានការ​សាកល្បង​គុណភាព​មុន​បញ្ចេញ​លក់​នូវ​ផលិតផល​របស់​ខ្លួន​។ លោក​បាន​បន្ត​ថា គាត់​ចូល​ចិត្ត​បើកបរ​ម៉ូតូ​ធំ​ក្នុង​ដំណើរ​កម្សាន្ត​ចុង​ស​ប្តា​ហ៍ ដូច្នេះ​គាត់​ត្រូវ​ប្រើប្រាស់​អាវ និង​មួក​ការពារ​ដែល​មានគុណ​ភាព​ខ្ពស់​ដូច​ជា​ម៉ាក Dainese និង​AGV ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព​របស់​គាត់ ។

លោក Tommaso តំណាង​ឱ្យ​ក្រុមហ៊ុន Dainese និង AGV ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​បន្ថែម​ថា លោក​ពិតជា​រីករាយ​ដែល​ភ្ញៀវ​ភាគច្រើន​បាន​ស្គាល់​ពី​ម៉ាក​ល្បី​ទាំង​ពីរ​នេះ​ហើយ​លោក​សង្ឃឹមថា ផលិតផល​នេះ នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ ៕