ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កេ​ន​យ៉ា មិន​អាច​រួមរ័ក​បាន​ព្រោះ​លិង្គ​ធំ​ខុស​ប្រក្រតី

7 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន Sorence Owiti Opiyo អាយុ​២០​ឆ្នាំ ជួបនឹង​រឿង​អស់សង្ឃឹម​មួយ ដោយ​មិន​អាច​រកប្រពន្ធ ឬ​រួមរ័ក​បាន ដោយសារ​លិង្គ​របស់​គេ​ធំ​ហួសហេតុ​ពេក​។

«The Sun» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន Sorence Owiti Opiyo អាយុ​២០​ឆ្នាំ ជួបនឹង​រឿង​អស់សង្ឃឹម​មួយ ដោយ​មិន​អាច​រកប្រពន្ធ ឬ​រួមរ័ក​បាន ដោយសារ​លិង្គ​របស់​គេ​ធំ​ហួសហេតុ​ពេក​។ គេ​ជា​មនុស្ស​ម្នាក់​ដែល​គ្រូពេទ្យ​រក​ចម្លើយ​មិនឃើញ​ចំ​ពើ​ជំងឺ​ចម្លែក​នៃ​លិង្គ​រីក​ធំ​ខុស​ប្រក្រតី​នោះ ហើយ​ជាករ​ណិ​ពិសេស​មួយ​នៅ​ប្រទេស​កេ​ន​យ៉ា ។

Sorence រស់នៅ​ជាមួយ​លោកយាយ​តាំងពី​អាយុ​៥​ឆ្នាំ ក្រោយ​ពី​ឪពុក​ម្តាយ​ស្លាប់​បាត់បង់​ជីវិត ។ កាល​អាយុ​ក្រោម​១០​ឆ្នាំ លិង្គ​របស់​គេ​មាន​ទំហំ​ធម្មតា មិន​ខុស​ពី​ក្មេង​ទូទៅ​ទេ ប៉ុន្តែ​នៅ​ពេល​អាយុ​១០​ឆ្នាំ លិង្គ​របស់​គេ​ស្រាប់តែ​រីក​ធំ​ខុស​ប្រក្រតី ហើយ​វា​កាន់តែ​រីក​ធំ​ជា​លំដាប់ ។ ដូច្នេះ​ហើយ​រូបគេ​ត្រូវ​ឈប់​រៀន ព្រោះ​សូ​៊​ទ្រាំ​នឹង​ការ​ចំអន់​ពី​មិត្តភក្តិ​មិន​បាន ។ ដោយសារ​តែ​លិង្គ​ធំ​ខុស​ប្រក្រតី Sorence មិន​អាច​ស្លៀកខោ​បាន​ទេ និង​តែងតែ​ឈឺ​ចុកចាប់ ។

Sorence ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​រក​មូលហេតុ​នៃ​លិង្គ​ធំ​ខុស​ប្រក្រតី​នោះ​ឃើញ​ទេ ។

គ្រូពេទ្យ​ព្យាយាម​រក​វិធីសាស្ត្រ​ព្យាបាល រួម​ទាំង​វះកាត់​ដើម្បី​បន្ថយ​ទំហំ តែ​លិង្គ​របស់ Sorence នៅ​តែ​ធំ​ដដែល ។ Sorence មិន​ទាន់​អស់ចិត្ត​ទេ រូបគេ​នឹង​ចូល​វះកាត់​ម្តង​ទៀត​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ស៊ូ​ម៉ូ ខណៈ​ពេល​ក្រុម​គ្រួសារ​របស់​គេ​បាន​សុំ​ប្រាក់​បរិច្ចាគ​ពី​សប្បុរសជន ដើម្បី​ព្យាបាល​ដោយ​សង្ឃឹមថានឹង​ទទួល​បាន​សមានចិត្ត​អាណិត​អាសូរ​​ច្រើន​៕