ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អង្គរ រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដំបូង​បង្ហាញ​ពី​ស្រា​បៀរ​លំដាប់​អន្តរជាតិ TUBORG

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​កាលពី​រាត្រី​ថ្ងៃ​ទី​២ ខែកញ្ញា កន្លង​ទៅ បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដំបូង​បង្ហាញ​ស្រា​បៀរ​លំដាប់​អន្តរជាតិ TUBORG នៅ​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លើក​ដំបូង​នេះ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​កាលពី​រាត្រី​ថ្ងៃ​ទី​២ ខែកញ្ញា កន្លង​ទៅ បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដំបូង​បង្ហាញ​ស្រា​បៀរ​លំដាប់​អន្តរជាតិ TUBORG នៅ​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លើក​ដំបូង​នេះ មានការ​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​ឆ្នើម​របស់​អាស៊ី​មក​ពី​ប្រទេស​កូរ៉េ តារាចម្រៀង​មក​ពី​ប្រទេស​ថៃ  រួម​និង​តារាចម្រៀង​ល្បីឈ្មោះ​ជា​ច្រើន​ដួង​របស់​កម្ពុជា លើស​ពី​ក្រុមហ៊ុន​បាន​ផ្តល់​ស្រា​បៀរ​ជូន​ដល់​អ្នកចូលរួម​ពិសា​ប្រមាណ​៣​ពាន់​កំប៉ុង​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។

លោក Kenny Lim ប្រធាន​គ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១ ដែល​ស្រា​បៀរ​លំដាប់ថ្នាក់​ស្តង់ដា​អន្តរជាតិ​របស់​ប្រទេស​ដា​ណឺ​ម៉ាក បាន​នាំ​ចូល​មក​ជាមួយ​កំប៉ុង ប៉ុប ដំបូង​គេ​មិន​ធ្លាប់​មាន​កម្ពុជា​។ ស្រា​បៀរ TUBORG ជា​ស្លាក​យីហោ​ល្បី​មួយ​ដែល​បាន​ដាក់​លក់​ជាង​៧០​ប្រទេស​នៅ​លើ​ពិភពលោក ហើយ TUBORG ក៏​ជា​ម៉ាក​ស្រា​បៀរ​ជាប់​លំដាប់​លេខ​១ និង​ពេញ​និយម​បំផុត​សម្រាប់​ជនជាតិ​ដា​ណឺ​ម៉ាក នឹង​បាន​លក់ដាច់​ជាងគេ​របស់​ដា​ណឺ​ម៉ាក​តាំង​ឆ្នាំ​១៨៨០ មក​ម្ល៉េះ​។

ស្រា​បៀរ​នេះ ត្រូវ​បាន​វេច​ខ្ចប់​នៅ​ក្នុង​កំប៉ុង ដែល​មាន​ពណ៌​បៃតង ។ ស្រា​បៀរ TUBORG មាន​រសជាតិ​ឆ្ងាញ់ ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​លើសគេ ហើយ​កំប៉ុង​ប៉ុប TUBORG រចនា​ឡើង​ដើម្បី​បង្កើន​ភាព​ជិត​ស្និត និង​ទាក់ទាញ ដោយ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ក្រេប​យក​រសជាតិ​ស្រា​បៀរ​។

គួរ​រំលឹក​ថា ការ​ប្រគំ​តន្ត្រី​បើក​ទូលាយ និង​ចែករំលែក​ភាព​សប្បាយ​រីករាយ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២​ថ្ងៃ នៅ​ក្រុងភ្នំពេញ ដែល​ពុំ​ការ​គិត​ថ្ងៃ​អ្វី​ទាំងអស់​។ ក្រៅពី​ការ​ប្រគំ​តន្ត្រី​នេះ សាធារណជន​ទទួល​បាន​ភាព​រីករាយ ដោយ​ការ​លេង​ហ្គេ​ម​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។

លោក Kenny Lim បន្ត​ថា «​យើង​មាន​មោទនភាព​ជា​ខ្លាំង​ដែល​បាន​ណែនាំ​ផលិតផល​ស្រា​បៀរ TUBORG POP CAN ដំបូង​គេ​មក​ឱ្យ​អតិថិជន​របស់​យើង​។ យើង​ជឿជាក់​ថា ភាព​លេចធ្លោ​របស់​កំប៉ុង​ប៉ុប​ដែល​ងាយស្រួល​កាន់ និង​រសជាតិ​ស្រទន់ រស់​រវើក ព្រមទាំង​ភាព​ក្រអូប​នៃ​ស្រា​បៀរ នឹង​ក្លាយជា​ពេញ​និយម​របស់​អតិថិជន​យើង​នា​ពេល​ខាង​មុខ​នេះ​»៕