ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បុរស​មាឌធំ​ៗ៣-៤​តាម​ចាប់ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​ម្នាក់​ខណៈ​កំពុង​ដើរ​ទិញ​ម្ហូប​ស្រាប់តែ​ត្រូវ​បុរស​មាឌធំ​ៗ៣-៤​នាក់​តាម​ចាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​ម្នាក់​ខណៈ​កំពុង​ដើរ​ទិញ​ម្ហូប​ស្រាប់តែ​ត្រូវ​បុរស​មាឌធំ​ៗ៣-៤​នាក់​តាម​ចាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​ចាម ស្ថិត​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​ម្នាក់​អាយុ​ប្រហែល​ជិត​៣០​ឆ្នាំ ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ ពាក់អាវ​ផ្កា​ដៃ​វែង​ត្រូវ​បាន​បុរស​មាឌធំ​ៗ៣-៤​ចាប់​ក្រៀក​ឲ្យ​ឡើង​ម៉ូតូ​ជិះ​សំដៅ​ទៅ​ច្បារ​អំពៅបាត់ ។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ព្រែក​ប្រា​បាន​ឲ្យ​ដឹង​ថា នារី​ខាងលើ​នេះ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ករណី​រំលោភសេចក្តីទុកចិត្ត ។

ប្រភព​បន្ត​ទៀត​ថា នារី​ដែល​ត្រូវ​គេ​ចាប់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​នារី​រូប​នោះ​ឡើយ គ្រាន់តែ​ប្រាប់​ថា ប្តី​របស់​នាង​ត្រូវ​ចាប់ខ្លួន​ដែរ ៕