ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ការ​ប្រមាថ លោក​អូ​បា​ម៉ា លុប​ចោលការ​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន

7 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ពុំ​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ដូច​ការ​គ្រោងទុក​ឡើយ

យោង​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន កាលពី​ថ្ងៃ​ទី​៥ កញ្ញា ថា ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ពុំ​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ដូច​ការ​គ្រោងទុក​ឡើយ ពេល​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​ឡាវ ។ ការ​ជួប​គ្នា​នេះ​ត្រូវ​បាន​លុប​ចោល​វិញ ។

ប៉ុន្មាន​ម៉ោង​មុន​នេះ លោក RODRIGO DUTERTE បាន​ប្រមាថ​ប្រធានាធិបតី​អា​មេ​រិ​ក ដោយ​ចាត់​ទុក​លោក​ថា​ជា «​កូន PUTE» (​កូន​ល្អ​) បែប​ចំអក ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ហ្វ៊ី​លី​ពី​ន​មុន​ពេល​ចេញដំណើរ​មក​កាន់​ប្រទេស​ឡាវ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​បាន​ប្រាប់​ទៅ​សម​ភាគី​អា​មេ​រិ​កថា កុំ​សួរ​លោក​ពី​បញ្ហា​សិទ្ធិ​មនុស្ស ពោល​ពី​រឿង​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​លោក​និយាយ​ចំអក​ថា បើ​ពុំ​ដូច្នោះ​ទេ «​កូន PUTE» ខ្ញុំ​នឹង​ធ្វើ​ឱ្យ​អ្នក​អាម៉ាស់​ក្នុង​វេទិកា​នោះ ។

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ព្រមាន​ដូច្នេះ ព្រោះ​លោក​ជឿជាក់​ថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា មាន​បំណង​លើក​រឿង​សម្លាប់​មនុស្ស​ជាង​២.០០០​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន ។

ខាងក្រៅ​កិច្ចប្រជុំ​កំពូល G-20 នៅ​ចិន លោក​អូ​បា​ម៉ា ថ្លែង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត ចំពោះ​បញ្ហា​រត់ពន្ធ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​នៅ​ហ្វ៊ី​លី​ពី​ន និង​ថា​បញ្ហា​នេះ​នឹង​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់​ៗ​ដែល​នឹង​លើក​ឡើង​ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​ទ្វេភាគី​នៅ​ឡាវ ។

ចំពោះ​រឿង​នោះ លោក RODRIGO DUTERTE បាន​ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ មុន​ពេល​លោក​ចេញដំណើរ​មក​កាន់​ក្រុង​វៀង​ចន្ទ​ថា ខ្ញុំ​ជា​ប្រធានា​ធិបតី​នៃ​រដ្ឋ​អធិបតេយ្យ​មួយ ហើយ​យើង​ចាប់តាំងពី​យូរ​មក​ហើយ លែង​ជា​អាណានិគម​មួយទៀត​ហើយ ។ ខ្ញុំ​គ្មាន​ម្ចាស់​ទេ លើកលែងតែ​ប្រជាជន​ហ្វ៊ី​លី​ពី​ន ដែល​គេ​ត្រូវ​គោរព។ គេ​ពុំ​ត្រូវ​ប៉ុនប៉ង​លើកយក​បញ្ហា​នានា និង​សេចក្តី​ប្រកាស​ទាំងឡាយ​មក​ថ្លឹងថ្លែង​ឡើយ ។ «​កូន​ល្អ​» ខ្ញុំ​នឹង​ធ្វើ​ឱ្យ​អ្នកឯង​ឈឺចាប់​ក្នុង​វេទិកា​នេះ ។

ចាប់តាំងពី​ឡើង​កាន់​អំណាច​ពី​ខែឧសភា​មក និង​បន្ទាប់​ពី​យុទ្ធនាការ​ក្តៅ និង​មាន​ប្រជាប្រិយភាព​បង្ក្រាប​មិន​ត្រា​ប្រណី ពួក​អ្នក​ទាក់ទិន​នឹង​គ្រឿងញៀន លោក RODRIGO DUTERTE បាន​បង្កើន​ការ​ប្រមាថ​ពិសេស​ប្រឆាំង​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ព្រមទាំង ដោយ​គំរាម​ចាក​ចេញពី អ​.​ស​.​ប និង​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក និង​អូស្ត្រាលី​ផង ។ លោក​ខឹង​ចំពោះ​ការ​រិះគន់​នានា​របស់ អ​.​ស​.​ប និង​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ដែល​ថា ជំរុញ​ពលរដ្ឋ​លោក​ឱ្យ​សម្លាប់​ដោយ​ខ្លួនឯង ពួក​អ្នក​សេព​គ្រឿង​ញៀន និង​ពួក​អ្នក​ចែកចាយ​គ្រឿងញៀន ដើម្បី​លុប​បំបាត់​គ្រឿងញៀន​ក្នុង​ប្រទេស​នេះ ។ ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​តាម​ផ្លូវការ​ថា បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​២.០០០​នាក់​ហើយ ៕