ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហ៊ុន ម៉ា​ណែ​ត ​៖ ច្រានចោល​ព័ត៌មាន​​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កូនប្រុស​​ច្បង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺ​លោក​ហ៊ុន ម៉ា​ណែ​ត រួម​ទាំង​មេធាវី​ការពារ​ក្តី​របស់​​លោក​ បាន​ចេញ​មុខ​ច្រានចោល​ភ្លាម​ៗ ចំពោះ​ព័ត៌មាន​ដែល​ថា លោក​បាន​ចាញ់ក្តី​នៅ​តុលាការ​សហរដ្ឋអាមេរិក ទាក់ទង​បណ្តឹង​របស់​លោក​មា​ជ សុវណ្ណ​រ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ.​ស ដែល​ប្តឹង​លោកហ៊ុន ម៉ា

រាជធានី​ភ្នំពេញ​ ៖ កូនប្រុស​​ច្បង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺ​លោក​ហ៊ុន ម៉ា​ណែ​ត រួម​ទាំង​មេធាវី​ការពារ​ក្តី​របស់​​លោក​ បាន​ចេញ​មុខ​ច្រានចោល​ភ្លាម​ៗ ចំពោះ​ព័ត៌មាន​ដែល​ថា លោក​បាន​ចាញ់ក្តី​នៅ​តុលាការ​សហរដ្ឋអាមេរិក ទាក់ទង​បណ្តឹង​របស់​លោក​មា​ជ សុវណ្ណ​រ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ.​ស ដែល​ប្តឹង​លោកហ៊ុន ម៉ា
​ណែ​ត និង​រាជរដ្ឋាភិបាល​កម្ពុជា ពី​បទ​ធ្វើ​ទារុណកម្ម​តាម​រយៈ​ការ​ឃុំខ្លួន ដោយ​រំលោភ​បំពាន​ក្រៅច្បាប់ និង​មាន​រយៈពេល​យូរ ។

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ព័ត៌មាន​ដែល​​ថា លោក​ចាញ់ក្តី​នៅ​សហរដ្ឋអាមេរិក​នោះ​ ជា​ព័ត៌មាន​បំ​ភ្លើ​ស​ពី​ការ​ពិត ហើយ​ជា​ចេតនា​ធ្វើ​ឱ្យ​សាធារណជន​មានការ​ភាន់​​ច្រឡំ ចំពោះ​ដំណើរការ​នៃ​នីតិ​វិធី​តុលាការ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

​ចំណែក​​លោក John Purcell មេធាវី​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក Christoper Berss អ្នកជំនាញ​ច្បាប់​អា​មេ​រិ​ក បាន​ធ្វើការ​បក​ស្រាយ​ថា ដើមចម​នៃ​បណ្តឹង​មិន​ទាន់​ឈ្នះក្តី​នៅឡើយ​ទេ ខណៈ​ដែល​ការ​អះអាង​របស់​លោក Sklar ដែល​ជា​មេធាវី​របស់​ដើម​បណ្តឹង​ គឺ​បំផ្លើសពី​ការ​ពិត និង​បំភាន់​សាធារណ​មតិ ពាក់ព័ន្ធ​និង​សេចក្តីសម្រេច​របស់​តុលាការ និង​ដំណើរការ​នីតិ​វិធី​នៅ​តុលាការ​អា​មេ​រិ​ក ។

​លោក Christopher Beres អ្នកជំនាញ​ច្បាប់​អា​មេ​រិ​ក​បាន​បញ្ជាក់​ថា កន្លង​មកនេះ ដើមបណ្តឹង​មិន​មាន​អង្គហេតុ​ណាមួយ ដើម្បី​បញ្ជាក់​ថា តុលាការ​មាន​សមត្ថកិច្ច​ឡើយ ។ ដូច្នេះ សួរ​ថា តើ​មេធាវី​របស់​ដើមបណ្តឹង​អាច​ដាក់​ពាក្យបណ្តឹង​ដោយ​ឆន្ទៈ​សុចរិត​ដោយ​​របៀប​ណា? ប្រសិនបើ​គ្មាន​អង្គហេតុ​ណាមួយ​​ ដែល​បញ្ជាក់​ថា តុលាការ​មាន​សមត្ថកិច្ច​ផង​នោះ ។

អ្នកជំនាញ​ច្បាប់​អា​មេ​រិ​ក​រូប​នោះ​អះអាង​ថា មក​ដល់​ពេល​នេះ ខាង​ដើមបណ្តឹង​មិន​ទាន់​បាន​បង្ហាញ​អង្គហេតុ​ណាមួយ​ ទៅ​តុលាការ​សហរដ្ឋអាមេរិក ដើម្បី​អាច​តម្រូវ​ឲ្យ​លោក​ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ខ្លួន​ទៅ​តុលាការ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​ខាងលើ​នេះ​នៅ​ឡើយ​ទេ ។

​លោក John Purcell មេធាវី​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក Christopher Beres អ្នកជំនាញ​ច្បាប់​អា​មេ​រិ​ក បាន​ថ្លែង​ដូច​គ្នា​ថា ការ​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មេធាវី Morton Sklar ការពារ​ក្តី​លោក​មា​ជ សុវណ្ណ​រ៉ា រួម​ទាំង​បុគ្គល​មួយ​ចំនួន​ ដែល​លើក​ឡើង​​ថា តុលាការ​សហរដ្ឋអាមេរិកកាលី​ហ្វ​រ័​ញ៉ា សហរដ្ឋអាមេរិក សម្រេច​ឲ្យ​លោក ហ៊ុន ម៉ា​ណែ​ត ចាញ់ក្តី​កាលពី​ថ្ងៃ​ទី​០១ ​កញ្ញា ​២០១៦ ​នោះ គឺជា​ការ​បំផ្លើសការពិតព្រោះថា រហូត​មក​ដល់​ពេល​នេះ តុលាការ​ពុំ​ទាន់​ទាំង​ទទួលយក​ពាក្យបណ្តឹង​របស់​លោក
មា​ជ សុវណ្ណ​រ៉ា យក​មក​បន្ត​ដំណើរការ​នៅឡើយ​ទេ ។

ទន្ទឹម​នោះ​រឿង​ក្តី​នេះ កំពុង​តែ​ស្ថិត​នៅ​ត្រឹម​ដំណាក់កាល​នៃ​ការ​ទាមទារ​ព័ត៌មាន​បន្ថែម​ពី​ដើមបណ្តឹង​ប៉ុណ្ណោះ ដើម្បី​កំណត់​សមត្ថ​កិច្ច​តុលាការ ​ក្នុង​ការ​ជំនុំ​ជម្រះក្តី ។