ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំញៀន​ជាង​កន្លះ​តោន ប៊ិះ​របូត​ចូលដី​ខេត្ត​ស្ទឹងត្រែង

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង ៖ ក្រុមឧក្រិដ្ឋ​កម្ម​គ្រឿ.ង.ញៀ.ន​ឆ្លងដែ​ន​ពី​ប្រ​ទេស​ឡាវ​ចូលមក​​កម្ពុ​ជា​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ​ហាក់​ហក់​ឡើង​យ៉ាង​គំហុក​ និង​មា​នប​រិមា​ណ​ច្រើន​សន្ធឹក​សន្ធាប់​ ខុសពី​ការ​ជួញដូរ​ឆ្លងដែ​ន​លួចលាក់ ​។ ជាក់​ស្តែង​​ គ្រឿ.ង​ញៀ.ន​ត្រូវគេ​​ដឹកជញ្ជូន​យ៉ាង​បើកចំហលើ​គោយន្ត​កន្ត្រៃ​ចំនួន៣គ្រឿង​ មាន៣២បេ…

ខេត្ត​ស្ទឹងត្រែង ៖ ក្រុមឧក្រិដ្ឋ​កម្ម​គ្រឿ.ង.ញៀ.ន​ឆ្លងដែ​ន​ពី​ប្រ​ទេស​ឡាវ​ចូលមក​​កម្ពុ​ជា​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ​ហាក់​ហក់​ឡើង​យ៉ាង​គំហុក​ និង​មា​នប​រិមា​ណ​ច្រើន​សន្ធឹក​សន្ធាប់​ ខុសពី​ការ​ជួញដូរ​ឆ្លងដែ​ន​លួចលាក់ ​។ ជាក់​ស្តែង​​ គ្រឿ.ង​ញៀ.ន​ត្រូវគេ​​ដឹកជញ្ជូន​យ៉ាង​បើកចំហលើ​គោយន្ត​កន្ត្រៃ​ចំនួន៣គ្រឿង​ មាន៣២បេ ស្មើ៦៤០ដុំ តាម​ការ​ប៉ាន់ស្មានជា​ងកន្លះ​តោន ដោយ​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​ទាហាន​ និង​ប៉ូលិសឡាវ​ការពារ​ព្រំដែន នៅ​ចំណុច​ផ្លូវ​ខ្សែភ្លើង​ហួស​ប៉ុ​ស្ត​ចាស់​ដុង​ក្រឡ កាលពី​វេលា​ម៉ោង២និង០០នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៥ មី​នា ២០២២​ ។

មន្ត្រី​នគរបាលBLOប្រចាំ​ច្រក​ទ្វា​រអន្តរជាតិ​កម្ពុជា-ឡាវ អោយ​ដឹង​ថា​ គ្រឿ.ងញៀ.ន​ខាងលើ​ ជា​ប្រភេទ (ខេ) វិច​ខ្ចប់​ក្នុង​ថង់​ផ្លា​ស្ទិ​ក ពណ៌​បៃតង និង​ច្រក​ក្នុង​កា​រ៉ុង​ពណ៌បៃតង ដឹក​តាម​គោយន្ត​កន្ត្រៃ​ក្នុង​គោលបំណង​ចូល​កម្ពុជា តែ​ត្រូវ​កម្លាំង​ទាហាន​ និង​ប៉ូលិស​ឡាវ​ល្បាត​តាម​ព្រំដែន ទប់​ស្កា​ក់​ការ​រត់ពន្ធ រថយន្ត​អត់​ពន្ធ​ពី​កម្ពុជា​ចូល​ទៅ​ប្រភេ​ស​ឡាវប្រទះឃើញ​មនុស្ស​មួយ​ក្​រុម គោយន្ត៣គ្រឿង​ ក៏​បាន​ឃាត់​អោយ​ឈប់​ពួក​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​រត់គេច​ខ្លួន​ចូលព្រៃ​បាត់​អស់ ។​ក​ហរោ​យការ​ឆែក​ឆេ​ទើប​ដឹង​ថា​គ្រឿ.ង.ញៀ.ន​ ទើប​នាំទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ព្រំដែន​ក្នុង​ទឹក​ដី​ឡាវ​តែម្តង​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា កំឡុង​ពេល​ថ្មី​ៗ​នេះ​ មាន​ជន​អនាមិក​ផ្ញើ​សារ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ថា​នឹង​មានការ​រត់ពន្ធ​គ្រឿងញៀន​ឆ្លងដែន​ពី​ឡាវ​ចូល​កម្ពុជា សម្តេច​ក្រឡាហោម បាន​ដាក់​បទបញ្ជា​អោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដាក់​កម្លាំង​បង្កប់​នៅ​តាម​ព្រំដែន​កម្ពុជា-ឡាវ មិនបាន​ប៉ុន្មាន​ផង ​ស្រាប់តែ​ធ្លាយ​មែន តែ​សំណាង​ត្រូវ​បាន​ទាហាន ​និង​ប៉ូលិស​ឡាវ​ឃាត់​ជាប់​នៅ​ព្រំដែន​ កុំអី​ចូល​កម្ពុជា​មិនដឹង​ធ្លាយ​ទៅដល់​ទីណា​ខ្លះ​ទេ !

ព័ត៌មានលម្អិត​នឹង​មាន​ផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ