ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ លី​អូ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Mazda pick-up

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ លី​អូ បាន​ប្រគល់​រង្វាន់​ធំ​នៅ​ក្នុង​កម្មវិធី​គាស់​ភ្លាម ឈ្នះ​ភ្លែត របស់​ខ្លួន​ដល់​អតិថិជន​មានសំណាង​នៅ​ខេត្តកំពង់ចាម កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែកញ្ញា ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ Tiffy Arena

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ លី​អូ បាន​ប្រគល់​រង្វាន់​ធំ​នៅ​ក្នុង​កម្មវិធី​គាស់​ភ្លាម ឈ្នះ​ភ្លែត របស់​ខ្លួន​ដល់​អតិថិជន​មានសំណាង​នៅ​ខេត្តកំពង់ចាម កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែកញ្ញា ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នៅ Tiffy Arena ។

លោក ឈៀង ឈឿ​ន បានឱ្យ​ដឹង​ថា «​វា​ពិតជា​ភ្ញាក់ផ្អើល​ណាស់​ពេល​ដែល​ខ្ញុំ​ឃើញ​រង្វាន់​លើ​ក្រវិល​កំប៉ុង​។ ខ្ញុំ​គិត​ថា អាច​ត្រឹមតែ​ឈ្នះ​រង្វាន់​តូច​ៗ​ប៉ុណ្ណោះ តែ​បែរជា​ឈ្នះ​រថយន្ត Mazda pick-up​។ នេះ​ជា​ការ​ប្រគល់​រង្វាន់​ដល់​អតិថិជន​ស្រា​បៀរ លី​អូ ពិតប្រាកដ​មែន ហើយ​ខ្ញុំ​នៅ​តែ​ប្រាប់​មិត្តភក្តិ​ខ្ញុំ​ឲ្យ​បន្ត​ទិញ​ស្រា​បៀរ លី​អូ​»​។

នៅ​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រុមហ៊ុន​ក៏​បាន​ចែក​រង្វាន់ Iphone 6s និង​ម៉ូតូ​ហុងដា​ឌ្រី​ម ឆ្នាំ​2016 ដល់​អតិថិ​ជន​ដែល​មានសំណាង​ដទៃ​ទៀត​ផង​ដែរ​។ កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ពី​ស្រា​បៀរ លី​អូ គឺជា​ផ្នែក​មួយ​នៃយុទ្ធនាការ​ប្រចាំឆ្នាំ ដើម្បី​ជា​កិច្ច​តបស្នង​ដល់​អតិថិជន​របស់​ខ្លួន​សម្រាប់​ការ​គាំទ្រ​របស់​ពួក​គាត់​។

យោង​តាម​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់គ្រង​ទីផ្សារ ក្រុមហ៊ុនស្រា​បៀរ លី​អូ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នៅ​ឆ្នាំ​នេះ ទទួល​បាន​នូវ​ភាព​ជោគជ័យ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ជាង​កម្មវិធី​កាលពី​ឆ្នាំ​មុន​ៗ​។ លោក​បន្ត​ថា «​យើងខ្ញុំ​សូម​សម្តែង​នូវ​អំណរ​គុណ​ដោយ​ស្មោះ​ដល់​អតិថិជន​របស់​យើង​ដែល​តែងតែ​គាំទ្រ​ស្រា​បៀរ​លី​អូ ។  សូម​បន្ត​នូវ​ភាព​រីករាយ​ជាមួយ​ស្រា​បៀរ លី​អូ ព្រោះ​ភាព​អស្ចារ្យ​អាច​កើតឡើង​គ្រប់ពេល​អ្នក​ឈ្នះ​រថយន្ត Mazda pick-up ស៊េរី​ថ្មី  បន្ទាប់​អាច​ជា​រូប​អ្នក​»​។ អតិថិជន​ស្រា​បៀរ លី​អូ មានឱកាស​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ពី​ស្រា​បៀរ លី​អូ នៅ​ទូ​ទាំង​ប្រទេស ដែល​កម្មវិធី​នឹង​ចាប់ផ្តើម​រហូត​ដល់​ដំណាច់ឆ្នាំ​2016 នេះ​។ ដោយ​គ្រាន់តែ​លោក​អ្នក​គាស់​ក្រវិល​កំប៉ុង និង​គម្រប​ដប​ស្រា​បៀរ លី​អូ រួច​ស្វែងរក​មើល​រង្វាន់ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream 2016 ទូរទស្សន៍​ទំហំ 32 អ៊ី​ញ រង្វាន់​ទឹកប្រាក់ 1.000​ដុល្លារ ទូរស័ព្ទ iPhone 6s និង​រង្វាន់​ជា​ច្រើន​ទៀត​៕