ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាញ​4G​ក្នុង​ទូរស័ព្ទ​ដែល​លឿន​ជាងគេ​បំផុត

7 ឆ្នាំ មុន

ក្រុមហ៊ុនទូរស័ព្ទ​ហ្វាំ​ង​ឡង់ Elisa បាន​បង្កើត​កំណត់​ត្រា​ថ្មី​ក្នុង​ការ​ផ្តល់​សេវា​អីុ​ន​ធើ​រ​ណេ​ត​ដែល លឿន​ជាងគេ​បំផុត​នា​ពេល​បច្ចុប្បន្ន​ដោយ​ល្បឿន​១,៩ gigabit ក្នុង​មួយ​វិនាទី។ ដោយសារ​ល្បឿន​របស់​វា​នេះ

ក្រុមហ៊ុនទូរស័ព្ទ​ហ្វាំ​ង​ឡង់ Elisa បាន​បង្កើត​កំណត់​ត្រា​ថ្មី​ក្នុង​ការ​ផ្តល់​សេវា​អីុន​ធើ​រ​ណេ​ត​ដែល លឿន​ជាងគេ​បំផុត​នា​ពេល​បច្ចុប្បន្ន​ដោយ​ល្បឿន​១,៩ gigabit ក្នុង​មួយ​វិនាទី។ ដោយសារ​ល្បឿន​របស់​វា​នេះ មាន​ន័យ​ថា​វា​អាច Download ខ្សែភាពយន្ត Blu-Ray តែ​ក្នុង​រយៈពេល​៤៤​វិនាទី ។

ក្រុមហ៊ុន​បន្ត​ថា ខ្លួន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ដ៏​ធំ​របស់​ប្រទេស​ចិន Huawei ដើម្បី​ផ្តល់​សេវា​អីុ​ន​ធើ​រ​ណេ​ត​លើ​ទូរស័ព្ទ​មាន​ល្បឿន​លឿន​ជិត​២ gigabit ក្នុង​មួយ​វិនាទី ។

តាម​ធម្មតា​ការ​ផ្តល់​ល្បឿន​អីុ​ន​ធើ​រ​ណេ​ត​ដែល​បាន​ផ្សាយពាណិជ្ជកម្ម​ជា​ទូទៅ​មាន​ល្បឿន​ត្រឹមតែ 300Mbps ប៉ុណ្ណោះ ហេតុនេះ​ក្រុមហ៊ុន Elisa បាន​ផ្តល់​ល្បឿ​លឿន​ជាងគេ​ដល់​ទៅ​បី​ដង ។

លោក Veli-Matti Mattila នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​និយាយ​ថា យើង​ដឹង​ថា មិន​ទាន់​មានការ​ប្រកាស​ណាមួយ​ពី​ល្បឿន​អីុ​ន​ធើ​រ​ណេ​ត​ដែល​លឿន​ពី​ក្រុមហ៊ុន​ផ្សេង​នៅឡើយ​ទេ ។ ក្រុមហ៊ុន​មាន​ផែនការ​ផ្តល់​បណ្តាញ​សេវា​1Gbps ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់​នៅ​ប្រហែល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ ។

បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រុមហ៊ុន​លោក Nick Wood ជំនួយការ​និពន្ធ​នៃ​ក្រុមហ៊ុន Total Telecom និយាយ​ថា​ការ​បំពាក់​បណ្តាញ​ដែល​ដើរ​ដោយ​ល្បឿន​១,៩Gbps មិន​មាន​ន័យ​ថា អតិថិជន​របស់​គេ​នឹង​ទទួល​បាន​ល្បឿន​គ្រប់​១,៩Gbps ទេ ។ គាត់​បន្ត​ថា នេះ​ពីព្រោះ​ថា កម្លាំង​បណ្តាញ​គឺ​ត្រូវ​ចែករំលែក​រវាង​អតិថិជន​គេ​ទាំងអស់​គ្នា ។ ការ​ពិត​ទៅ​អតិថិជន​គាត់​ទទួល​បាន​ផលប្រយោជន៍​និង​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ប្រើប្រាស់​ល្បឿន​អីុន​ធើ​រ​ណេ​ត​លឿន ៕