ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចោរ​វ៉ៃកប់ភក់ ស្រាប់តែមានអ្នកឃាត់ ទ្រោមខ្លួន​ដែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​ចូល​លួច​ទូរស័ព្ទ​ដែល​កំពុងដោត​សាក​ថ្ម​ គាប់ជួន​ម្ចាស់​ចេញ​ពី​បន្ទប់ទឹក​​វិញ​ ​ប្រទះ​ឃើញ​​​ជន​សង្ស័យ​រត់​ចេញពី​ក្នុងផ្ទះ​ បាន​ស្រែកផ្អើល​ឆោឡោ​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​បាន​វាយ​កប់​​ភក់ ដែល​ហេតុការណ៍​នេះ​កាល​ពី​វេលា​ម៉ោង០​៧​យប់​ថ្ងៃ​ទី៤ ​កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ ​​នៅ​ខាងក្រោយ​ផ្សារ​ព្រៃ​ទា ភូមិ​ព្រៃ​ទា សង្កាត់​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​ចូល​លួច​ទូរស័ព្ទ​ដែល​កំពុងដោត​សាក​ថ្ម​ គាប់ជួន​ម្ចាស់​ចេញ​ពី​បន្ទប់ទឹក​​វិញ​ ​ប្រទះ​ឃើញ​​​ជន​សង្ស័យ​រត់​ចេញពី​ក្នុងផ្ទះ​ បាន​ស្រែកផ្អើល​ឆោឡោ​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញចាប់​បាន​វាយ​កប់​​ភក់ ដែល​ហេតុការណ៍​នេះ​កាល​ពី​វេលា​ម៉ោង០​៧​យប់​ថ្ងៃ​ទី៤ ​កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ ​​នៅ​ខាងក្រោយ​ផ្សារ​ព្រៃ​ទា ភូមិ​ព្រៃ​ទា សង្កាត់​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

​មុន​ពេល​កើតហេតុ​ នារី​ជា​ម្ចាស់​ទូរស័ព្ទ​​បាន​កំពុង​អង្គុយ​ចុច​លេង​ទូរស័ព្ទ​នៅ​មុខ​បន្ទប់​តែ​ម្នាក់ឯង ក្រោយមក​ នាង​បាន​ទុក​ទូរស័ព្ទ​សាក​ថ្ម ហើយ​ចូល​បន្ទប់ទឹក​មួយ​ភ្លែត ​ស្រាប់តែ​មាន​ជនសង្ស័យ​ចូល​ទៅ​​​​យក​ ​រួច​ដើរ​ចេញ​ទៅ​វិញ ក៏​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ចេញពី​បន្ទប់​ទឹក​វិញឃើញ​ទាន់​​​ ស្រែក​ឆោឡោ​ធ្វើ​ឱ្យផ្អើល​ដល់​អ្នក​ជួល​បន្ទប់​ក្បែរ​គ្នា​ ចេញ​មក​មើល​ជួយ​ដេញចាប់​បាន​ស្វាគមន៍​១​ដៃ​១​ជើង​ដួល​កប់​ភក់​ពេញ​ខ្លួន ។

ប្រភព​ដដែល​​បន្ត​ថា ​ខណៈ​​ដែល​ជនសង្ស័យ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​គ្រប់​គ្នា ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​អ្នកលក់​ស្បែកជើង​ ដើរ​ចូល​ទៅ​ឃាត់​កុំឱ្យ​វាយ​ទៀត ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចោទប្រកាន់​ថា កាន់ជើង​ចោរ ក៏​វាយ​បុរស​ជា​អ្នកលក់​ស្បែកជើង​ខាងលើ​បណ្តាល​ឱ្យ​​បែក​មាត់​ថែម​ទៀត​។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ចំណែក​ជនសង្ស័យ​ក្លាយជា​ជន​រង​គ្រោះ ដែល​ប្រជាពលរដ្ឋ​ស្វាគមន៍​ឡើង​ទ្រម​ខ្លួន​រួច​មក ត្រូវ​បាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព៧១១ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។