ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​ផ្ទះ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​ផ្ទះ​នៅ​ក្នុង​ខែកក្កដា ដែល​ជា​សញ្ញា​បង្ហាញ​ថា តម្រូវការ​មានផ្ទះ​ផ្ទាល់ខ្លួន​នៅ​តែ​មាន​ច្រើន បើ​ទោះជា​មានការ​ខ្វះខាត​នៃ​ការ​ចុះបញ្ជី​

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​កាន់តែ​ច្រើន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​ផ្ទះ​នៅ​ក្នុង​ខែកក្កដា ដែល​ជា​សញ្ញា​បង្ហាញ​ថា តម្រូវការ​មានផ្ទះ​ផ្ទាល់ខ្លួន​នៅ​តែ​មាន​ច្រើន បើ​ទោះជា​មានការ​ខ្វះខាត​នៃ​ការ​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ក្តី ។

សមាគម​ជាតិ Realtors បាន​ឲ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​នៃ​ការ​លក់​ផ្ទះ​បាន​កើនឡើង​១,៣% នៅ​ក្នុង​ខែកក្កដា ដល់​១១១,៣% ដែល​ជា​តួលេខ​មួយ​ខ្ពស់​បំផុត គិត​ចាប់តាំងពី​ខែមេសា​។ ចំនួន​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មាន​ភាព​ប្រសើរ​ឡើង​នៅ​ភាគ​ឦសាន ខាងត្បូង និង​ខាងលិច ។

ការ​លក់​ផ្ទះ និង​តម្លៃ​បាន​កើនឡើង​ច្រើន​នៅ​ក្នុងឆ្នាំនេះ ប៉ុន្តែ​ទីផ្សារ​អចលនទ្រព្យ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក នៅ​ពេល​អចលនទ្រព្យ​កាន់តែ​តិច​ទៅ​ៗ​ដែល​ត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជី​សម្រាប់​លក់ ។ ការ​ចុះបញ្ជី​សម្រាប់​លក់​បាន​ធ្លាក់​ចុះ​៥,៨%​ពី​មួយ​ឆ្នាំ​មុន ដល់​ចំនួន​២,១៣​លាន​ដុល្លារ ។ កង្វះខាត​នេះ​មាន​ន័យ​ថា អ្នកទិញ​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​កាន់តែ​ច្រើន ដែល​វា​បាន​រឹត​បន្តឹង​ដល់​ការ​លក់​ក្នុង​តម្លៃ​ខ្ពស់ ។

កិច្ចសន្យា​ការ​លក់​មិន​ទាន់​សម្រេច គឺជា​ឧបករណ៍​ស្ទង់​នៃ​ការ​ទិញ​នា​ពេល​អនាគត ។ ការ​លក់​ជា​ធម្មតា ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​១​ឬ​២​ខែ បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ។

សមាគម Realtors បាន​រាយការណ៍​កាលពី​អាទិត្យ​មុន​ថា អត្រា​លក់​ប្រចាំឆ្នាំ​តាម​រដូវ​កាល​បាន​ធ្លាក់​ចុះ​៣,២% នៃ​ចំនួន​ផ្ទះ​៥,៣៩​លាន​ខ្នង​។ សន្និធិ​បាន​ធ្លាក់​ចុះ​នៅ​លើ​មូលដ្ឋាន​ប្រចាំឆ្នាំ​សម្រាប់​រយៈពេល​១៤​ខែ និង​តម្រូវការ​កើនឡើង ដែល​បង្ហាញ​ថា ការ​លក់​មាន​ភាព​ប្រសើរ​ឡើង ។

« ការ​ខ្វះខាត​នេះ​អាច​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​អ្នកទិញ​លើក​ដំបូង​ក្នុងឆ្នាំនេះ ។ អ្នកទិញ​ផ្ទះ​ដែល​មាន​ស្រាប់ ជា​ញឹកញាប់​តែង​លក់​ផ្ទះ​របស់​ខ្លួន​ដើម្បី​ទិញ​អចលនទ្រព្យ​មួយទៀត ដែល​ធ្វើ​ឲ្យ​សន្និធិ​មាន​ស្ថិរភាព ។ ប៉ុន្តែ​អ្នកទិញ​ផ្ទះ​គឺ​បានការ​ប្រាក់​សន្សំ ដូច្នេះ​ចំនួន​នៃ​ការ​ចុះបញ្ជី​គួរតែ​ធ្លាក់​ចុះ នៅ​ពេល​ដែល​ភាគហ៊ុន​នៃ​ការ​ទិញ​កើនឡើង​សម្រាប់​ក្រុម​នេះ » ។ នេះ​បើ​យោង​តាម​លោក Tian Liu ប្រធាន​សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន Genworth Mortgage Insurance​។ លោក​បន្ត​ថា អ្នកទិញ​ទាំងនេះ​មិន​នាំ​ឲ្យ​មាន​សន្និធិ​បន្ថែម​ទៀត​ដល់ទី​ផ្សារ​ទេ ។

គួរ​បញ្ជាក់​ថា កង្វះ​នៃ​ការ​ផ្គត់ផ្គង់ គឺ​ធ្វើ​ឱ្យ​តម្លៃ​ផ្ទះ​កើនឡើង​២​ដង និង​ច្រើន​ជាង​កំណើន​ប្រាក់​ឈ្នួល​ជា​មធ្យម ៕