ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ចិន​ទិញ​យន្តហោះ​ច្នៃ​ជា​ភោជនីយដ្ឋាន

7 ឆ្នាំ មុន

សារព័ត៌មាន «Shanghaiist» របស់​ចិន​កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៦ ផ្សាយ​ថា អាជីវករ​នៅ​ក្រុង​អ៊ូ​ហាន់ ខេត្ត​ហ៊ូ​ប៉ើយ ប្រទេស​ចិន បាន​ចំណាយ​ប្រាក់​៥​លាន​ដុល្លារ ទិញ​យន្តហោះ​ស៊េ​រី «Boeing737»

សារព័ត៌មាន «Shanghaiist» របស់​ចិន​កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៦ ផ្សាយ​ថា អាជីវករ​នៅ​ក្រុង​អ៊ូ​ហាន់ ខេត្ត​ហ៊ូ​ប៉ើយ ប្រទេស​ចិន បាន​ចំណាយ​ប្រាក់​៥​លាន​ដុល្លារ ទិញ​យន្តហោះ​ស៊េ​រី «Boeing737» ពី​ក្រុមហ៊ុន​អាការ​ចរណ៍ «Batavia Air» របស់​ឥណ្ឌា​ដែល​ដួលរ​លំនៅ​ក្នុង​ឆ្នាំ​២០១៣ មក​កាត់​ច្នៃ​ជា​ភោជនីយដ្ឋាន ។

ក្រុមការងារ​របស់់​អាជីវករ​នោះ​បាន​ចំណាយពេល​យ៉ាង​យូរ​ដល់​ទៅ​៤​ខែ​ដើម្បី​ដឹក​យន្តហោះ​ទៅ​រក្សា​ទុក​នៅ​កណ្តាល​ក្រុង​អ៊ូ​ហាន់ និង​ដាក់​ឈ្មោះ​ភោជនីយដ្ឋាន​ថា «Lily Airways» ដោយ​បម្រើ​អាហារ​អន្តរជាតិ​ដល់​អតិថិជន ។ ភោជនីយដ្ឋាន​នោះ​សង់​ផ្លូវ​ត​ភ្ជាប់​ជាមួយ​ខ្លោងទ្វារ​ចូល​ប្រៀប​ដូច​ជា​ប្រមោយដំរី ។ វា​ជា​ការ​បង្កើត​បរិយាកាស​ពេល​អង្គុយ​ទទួលទាន​ចំណីអាហារ​ហាក់ដូចជា​កំពុង​នៅ​លើ​យន្តហោះ ។ លើស​ពី​នេះ​ម៉ាស៊ីន​ហ្វឹកហាត់​បើក​យន្តហោះ​សិប្បនិមិត្ត ប្រសិនបើ​អតិថិជន​ណា​ចង់​សាកល្បង​ត្រូវ​ចំណាយ​១០០​យាន់ ឬ​១៥​ដុល្លារ​ក្នុង​មួយ​លើក ៕