ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​រថយន្ត​ផ្គាប់ចិត្ត​គូស្នេហ៍ បែរជា​ត្រូវ​គូស្នេហ៍​ខឹង​យ៉ាង​ខ្លាំង​ទៅ​វិញ

7 ឆ្នាំ មុន

នារី​វ័យក្មេង​ជោគជ័យ​ក្នុង​ខ្សែជីវិត​ម្នាក់​ កាលពី​ពេល​ថ្មី​ៗ​ក​ន្ល​ទៅ​នេះ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទិញ​រថយន្តជូន​គូស្នេហ៍​របស់​នាង ប៉ុន្តែ​នាង​បែរជា​ត្រូវ​គូស្នេហ៍​ខឹង​យ៉ាង​ខ្លាំង​ទៅ​វិញ …

នារី​វ័យក្មេង​ជោគជ័យ​ក្នុង​ខ្សែជីវិត​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​នារី​គ្រប់​រូប​នៅ​លើ​ពិភពលោក​ច្រណែន​ស្ទើរ​គ្រប់​គ្នា កាលពី​ពេល​ថ្មី​ៗ​ក​ន្ល​ទៅ​នេះ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទិញ​រថយន្ត Bentley ជូន​គូស្នេហ៍​របស់​នាង ប៉ុន្តែ​នាង​បែរជា​ត្រូវ​គូស្នេហ៍​ខឹង​យ៉ាង​ខ្លាំង​ទៅ​វិញ ។

សូម​បញ្ជាក់​ថា នាង Kylie Jenner អាយុ​១៩​ឆ្នាំ និង​ជានា​រី​ម្នាក់​ជោគជ័យ​ក្នុង​ខ្សែជីវិត​បាន​ចំណាយ​ប្រាក់​ជិត​៣០​ម៉ឺន​ដុល្លារ​ទិញ​រថយន្ត​ម៉ាក «Bentley Bentayga» ជូន​ជា​កាដូ​ដល់​លោក Tyga អាយុ​២៦​ឆ្នាំ ជា​គូស្នេហ៍​របស់​នាង​កាលពី​ថ្ងៃ​ទី​៣០ សីហា ២០១៦ ក្រោយ​ពី​នាង​ជួល​មនុស្ស​ឱ្យ​យក​រថយន្ត Ferrari ពណ៌​ក្រហម​របស់​គេ​ទៅ​លាក់​ទុក និង​រៀបចំ​ជា​ឈុត​ឆាក​ឱ្យ​មហាជន​ទូទៅ​ដឹង​ថា រថយន្ត​របស់​គេ​ត្រូវ​ចោរលួច ។ ប៉ុន្តែ​ការ​រៀបចំ​បែប​នោះ​ធ្វើ​ឱ្យ​គូស្នេហ៍​របស់​នាង​ខឹង​នាង​យ៉ាង​ខ្លាំង ៕