ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​7 កញ្ញា ជំនាន់​ថ្មី​របស់ iPhone ចេញ​មុខ​ហើយ

7 ឆ្នាំ មុន

សំបុត្រ​អញ្ជើញ​ផ្លូវការ​ចេញ​ដោយ​ក្រុមហ៊ុន Apple បាន​ទៅ​ដល់​ដៃ​អ្នក​ដែល​មានឱកាស​ចូល​ចួ​មការ​បង្ហាញ​ជំនាន់​ថ្មី​របស់​ទូរស័ព្ទ​ដៃ Iphone នៅ​ថ្ងៃ​ទី​៧ កញ្ញា ខាង​មុខ​នេះ ។

ចំណែក​រូបរាង​នៃ​សំបុត្រ​អញ្ជើញ​មាន​ភាព​សាមញ្ញ​បំផុត

សំបុត្រ​អញ្ជើញ​ផ្លូវការ​ចេញ​ដោយ​ក្រុមហ៊ុន Apple បាន​ទៅ​ដល់​ដៃ​អ្នក​ដែល​មានឱកាស​ចូល​ចួ​មការ​បង្ហាញ​ជំនាន់​ថ្មី​របស់​ទូរស័ព្ទ​ដៃ Iphone នៅ​ថ្ងៃ​ទី​៧ កញ្ញា ខាង​មុខ​នេះ ។

ចំណែក​រូបរាង​នៃ​សំបុត្រ​អញ្ជើញ​មាន​ភាព​សាមញ្ញ​បំផុត​ព្រោះ​អក្សរ ធំ​ៗ​សរសេរ​ថា See you on the 7th ប្រែ​ថា ជួប​គ្នា​ថ្ងៃ​ទី​៧​ដែល​ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​សំបុត្រ​។​ដោយសារ​ឃើញ​ក្នុង​សំបុត្រ​អញ្ជើញ​មាន​រូប​មូល​ច្រើន​ពណ៌ អ្នកវិភាគ​មួយ​ចំនួន​គិត​ថា ជំនាន់​ក្រោយ​របស់ Iphone ប្រហែល​បង្កើន​សមត្ថភាព​កាមេរ៉ា និង ប្រព័ន្ធ​ឡេ​ន​ទាំង​ពីរ (dual-lens system) ។

ជំនាន់​ថ្មី Iphone មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​នៅឡើយ​ទេ វា​ជា Iphone 7​ឬ Iphone 7 pro យ៉ាងណា​ទេ​។ គេ​គ្រាន់តែ​ដឹង​ថា វា​នឹង​ប្រ​ព្រិ​ត្តទៅ​នៅ​ម៉ោង​១០​ព្រឹក ក្នុង​សាល​ប្រជុំ Bill Graham Civic Auditorium ក្នុង​ទីក្រុង San Francisco ។ ក្រៅពី​ការ​បង្ហាញ​ពី​ជំនាន់​ថ្មី​នៃ Iphone លោក​Tim cook រួម​នឹង​សហការី​របស់​គាត់​នឹង​បង្ហាញ​ផង​ដែរ​នូវ​ការ​ដាក់​ឲ្យ​ប្រើប្រាស់ ios 10 កុំព្យូទ័រ​MacOs Sierra នាឡិកា watchOS 3 នឹង​ប្រព័ន្ធ​ប្រតិបត្តិការ tvOS 10 ជាមួយ​គ្នា ៕