ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ផ្លែស្វាយ​ធ្លាក់​ចុះ​ខ្លាំង ពលរដ្ឋ​នាំ​គ្នា​ប្រមូល​ផល​ដឹក​ឆ្លង​ដែន​ទៅ​លក់​នៅ​ថៃ ដើម្បី​ជីវភាព

2 ឆ្នាំ មុន
  • ប៉ៃលិន

ប្រជាពលរដ្ឋ​ដែល​ខិតខំ​ប្រឹងប្រែង​ដាំ​ដំណាំ​ស្វាយកែវ​រមៀត រាប់រយ រាប់​ពាន់​ដើម​ក្នុង​ដីចម្ការ​របស់​ខ្លួន ពិតជា​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់ ខណៈ​រហូត​មក​

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ខិតខំ​ប្រឹងប្រែង​ដាំ​ដំណាំ​ស្វាយកែវ​រមៀត រាប់រយ រាប់​ពាន់​ដើម​ក្នុង​ដីចម្ការ​របស់​ខ្លួន ពិតជា​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់ ខណៈ​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២២​នេះ បែរជា​តម្លៃ​ទីផ្សារ​ផ្លែស្វាយ​មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​ទុក​ដើម​ចោល អ្នកខ្លះ​ទៀត​ខិតខំ​ប្រឹងប្រែង​ថែទាំ ទោះបីជា​តម្លៃ​បែប​ណា ឱ្យ​តែ​មាន​ឈ្មួញ​ចូល​ទិញ​ដល់​ក្នុង​ចម្ការ​របស់​ខ្លួន​។

ចំណែកឯ​បញ្ហា​វិបត្តិ​ប្រេងសាំង បាន​ស្ទុះ​ហក់​ឡើង​យ៉ាង​គំហុក ធ្វើ​ឱ្យ​ក្រុម​ឈ្មួញ និង​ប្រជាពលរដ្ឋ​ត្អូញត្អែរ ពិបាក​ជួល​រថយន្ត​ដឹក​កសិផល ព្រោះ​ម្ចាស់​គេ​តម្លើង​ថ្លៃ​ដែរ​។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ឆុ​ន រស់នៅ​ក្នុងភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ គាត់​បាន​ដាំ​ដំណាំ​ស្វាយកែវ​រមៀត​រាប់​ពាន់​ដើម នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដោយ​កាលពីមុន​តម្លៃ​ទីផ្សារ​ខ្ពស់​គ្រាន់បើ អាច​ទទួលយក​បាន ឈ្មួញ​ទិញ​១​គីឡូក្រាម តម្លៃ​៨០០​រៀល​ទៅ​១៥០០​រៀល​។ តែ​រហូត​មក​ដល់​ដើមឆ្នាំ​២០២២​នេះ បែរជា​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ស្ទើរតែ​ហៅ​លែង​ឮ ដោយ​ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​១.៥០​រៀល ទៅ​២០០​រៀល​តែ​ប៉ុណ្ណោះ បើ​គិត​ពី​កាច់​កិន​ថ្លៃ​ឈ្នួល​កម្មករ​បេះ ថ្លៃ​ឈ្នួល​ដឹក ថ្លៃ​ជី និង​ថ្នាំ​កសិកម្ម​ផ្សេង​ៗ គឺ​មិន​ចំណេញ​នោះ​ឡើយ​។

ពលរដ្ឋ​ខាងលើ​បន្ត​ថា តែ​ចំណែក​តម្លៃ​ទីផ្សារ​ប្រេងសាំង ម៉ា​ស៊ូ​ត និង​ហ្គា​ស គឺ​ស្ទុះ​ហក់​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ ដូច្នេះ​ហើយ​ការ​ជួល​រថយន្ត​ដឹក​ចេញពី​ចម្ការ ក៏​ឡើង​ខ្ពស់​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ សុខចិត្ត​បេះ រួច​ដឹក​ដោយ​ខ្លួនឯង​យក​ទៅ​លក់ដូរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ដើម្បី​លក់​ឱ្យ​ឈ្មួញ​ថៃ​ផ្ទាល់​តែ​ម្តង​។ តែ​ក៏​មានការ​បង់ថ្លៃ​នាំ​ចេញ​ឱ្យ​ខាង​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន និង​បង់​ឱ្យ​ថ្លៃ​នាំ​ចូល​នៅ​ខាង​ភាគី​ថៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ