ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ទូរស័ព្ទប្រាប់ម្តាយថា «កូន​សូម​លា​ហើយ»

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា មាន​វិបត្តិ​ស្នេហ៍​បាន​យក​ម៉ូ​ទ័​រអារ​.​ក​សម្លា.ប់​ខ្លួនឯង​នៅ​លើ​ផ្ទះ​អ្នក​ស្គាល់គ្នា​មួយ បណ្តាល ​ឱ្យ​ប្រកាច់​ស្លា.ប់​ភ្លាម​មួយ​រំពេច តែ​មុន​ធ្វើ​អត្តឃា.ត​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​លា​ម្តាយ​ជា​លើក​ចុង​ក្រោយ ដែល​ហេតុ ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៦ ស្ថិត​នៅ​ភូមិ​ក្រាំង​ថ្នល់ ឃុំ​មហា​សាំង ស្រុក​

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា មាន​វិបត្តិ​ស្នេហ៍​បាន​យក​ម៉ូ​ទ័​រអារ​.​ក​សម្លាប់​ខ្លួនឯង​នៅ​លើ​ផ្ទះ​អ្នក​ស្គាល់គ្នា​មួយ បណ្តាលឱ្យ​ប្រកាច់​ស្លាប់​ភ្លាម​មួយ​រំពេច តែ​មុន​ធ្វើ​អត្តឃាត​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​លា​ម្តាយ​ជា​លើក​ចុង​ក្រោយ ដែល​ហេតុ ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៦ ស្ថិត​នៅ​ភូមិ​ក្រាំង​ថ្នល់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉​ម ដា​នឹ​ន អាយុ​៣១​ឆ្នាំ ជា​ជាងសំណង់​បៀកថ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ណា​វ សុ​ភី អាយុ​៤៣​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​ការ​បង្ហើប​ពី​អ្នកដឹង​រឿង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​របស់​ឈ្មោះ​ណា​វ សុ​ភី (​ផ្ទះ​កើតហេតុ​) ដែល​ជា​អ្នក​ស្គាល់គ្នា ។ លុះដល់​វេលា​ម៉ោង​ខាងលើ ឈ្មោះ​ម៉​ម ដា​នឹ​ន បាន​យក​ម៉ូ​ទ័​រ​កាត់​ការ៉ូ​មក​អារ​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ ដោយ​មិន ដឹង​ពី​មូលហេតុ​នោះ​ទេ បង្ក​ឱ្យ​ភ្ញាក់ផ្អើល ហើយ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ក្រៅផ្លូវការ​ណ៍​មួយ​បង្ហើប​ថា ជន​រង​គ្រោះ​និង​កូនស្រី​ម្ចាស់ផ្ទះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​ប្រហែលជា​ប្រេះឆា ទើប​ជន​រង​គ្រោះ​មក​តាម​នារី​ជា​គូស្នេហ៍ ដើម្បី​ផ្សះផ្សា​គ្នា​ឡើង​វិញ តែ​ទំនងជា​មិន​បាន​ដូច​ប្រាថ្នា ទើប​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត នៅ​លើ​ផ្ទះ​ម្តាយ​របស់​នារី​ជា​គូស្នេហ៍ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ពី​ទំហំ​ចិត្ត​នៃ​ក្តី​ស្រលាញ់​របស់​ខ្លួន​ចំពោះ​នារី ដែល​ខ្លួន​ស្រលាញ់​។

ទោះបីជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​អ្នក​ជិតខាង​ប៉ុណ្ណោះ ឯ​រៀង​រ៉ាវ​ពិត​យ៉ាងណា​នោះ មាន​តែ​ក្រុម​គ្រួសារ​ទាំង​២​ទេ ទើប​អាច​បញ្ជាក់​ការ​ពិត​បាន ។ បើ​តាម​សមត្ថកិច្ច​ស្រង់​សំដី​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ទៀត​ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ត្រង់​ថា​មុន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ជន​រង​គ្រោះ​បាន​ទូរ​ស័​ព្ធ​ទៅ​ម្តាយ​របស់​ខ្លួន​ថា «​កូន​សូម​លា​ហើយ​» ក៏​បិទ​ទូរស័ព្ទ ហើយ​យក​ម៉ូ​ទ័​រ​កាត់​ការ៉ូ មក​អារ​បំពង់ក​ខ្លួនឯង​តែ​ម្តង​។

សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច​ឱ្យ​ថា ក្រោយ​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ។ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។