ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ហាញមុខ ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀ.ន​២៦​នាក់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រុម​យុវជន​ចំនួន​២៦​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀ.ន ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន បង្ហាញមុខ​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត

ខេត្តបាត់ដំបង ៖ ក្រុម​យុវជន​ចំនួន​២៦​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ហាញមុខ​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ជាមួយនឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ដែល​រឹបអូស​បាន​មួយ​ចំនួន​ផង​ដែរ​។ សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ទាំង​២៦​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្មគោល ធ្វើការ​បង្ក្រាប​ចំនួន​៣​គោលដៅ​ព្រម​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា នៅ​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។

សមត្ថកិច្ច​បន្ត​ថា ការ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​មួយ​សម្បុក​នេះ គឺ​ផ្ដើម​ចេញពី​ឃាត់ខ្លួន​បាន​មេខ្លោង​៣​នាក់ ហើយ​ពេល​សួរនាំ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​ទាំង​សម្បុក​តែ​ម្ដង​។ របាយការណ៍​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២៦​នាក់​នេះ មាន​អ្នក​ប្រើប្រាស់ អ្នក​ចែកចាយ និង​អ្នក​ជួញដូរ ហើយ​ក្នុង​ចំណោម​នេះ​មាន​១០​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​បាន​ប្រព្រឹត្ត​បទល្មើស​ថ្នាំ​ញៀន រីឯ​ផ្សេង​ទៀត ក៏​ជាប់​ពាក់ព័ន្ធ​ផង​ដែរ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ICE (​ម៉ា​ទឹកកក​) ទម្ងន់​១០៣,២៩​ក្រាម ម៉ូតូ​១០​គ្រឿង រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ដែរ​ថា សមត្ថកិច្ច​កំពុង​បន្ត​ការ​សួរនាំ​ជនសង្ស័យ​មួយ​សម្បុក​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​៕