ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! សមត្ថកិច្ច​ឃាត់ខ្លួន​នារី​វ័យក្មេង​ស្រស់​ស្អាត​៧​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ស្រស់​ស្អាត​៧​នាក់ និង​បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ស្រស់​ស្អាត​៧​នាក់ និង​បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ពី​បណ្ដា​ហាង​កាត់សក់​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។

លោក​វរសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​ពិនិត្យ​ការ​ស្នាក់​នៅ​ និង​បំពេញការងារ​របស់​ជនបរទេស​លើក​នេះ​ គឺ​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា បញ្ជាក់​ថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់​ដែល​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់ ដែល​ក្នុង​នោះ​មាន​ស្រី​៧​នាក់ ប្រុស​ម្នាក់ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំងនោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕