ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ពូរត់​​កង់៣ ខំជួយ​ភ្ញៀវ​ខ្លួនក្រោយឮសម្រែក «ចោរៗ»

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសជា​​អ្នក​បើក​រ៉ឺ​ម៉ូតូ​កង់​បី​ម្នាក់ ​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​ដោយ​សារ​គ្រេច​ចង្កេះ​ងើប​ដើរ​មិន​រួច ក្រោយ​ពី​​ឮ​សម្រែក​ស្ត្រី​ជា​ភ្ញៀវ​​​ស្រែ​កថា «ចោរ​ៗ» ហើយ​​គាត់​​ក៏​​បើក​ទៅ​កៀរផ្តួល​ម៉ូតូនោះ​​របស់​ជនសង្ស័យ​ដែលធ្វើសកម្មភាព​ឆក់​​ខ្សែ​.ក​​​​ពី​ភ្ញៀវ​របស់​គាត់ ​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​​សង្កត់​លើ​គ្នា ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​​​ចោល​ម៉ូតូ​បាត់​ ។

​ហេតុការណ៍នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង១២ និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កញ្ញា ​២០១៦ ស្ថិតនៅ​​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។

បើតាម​ប្រភព​​ពី​មន្ត្រី​នគរបាល​​​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​គង់ ធួ​ក អាយុ៥០​ឆ្នាំ ​​ជា​អ្នក​រត់​​ម៉ូតូ​កង់​បី ​(​រង​របួស​​ធ្ងន់)​ មាន​​ម៉ូតូ​ម៉ា​ក​និច ព​ណ៌.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១DD-​៧២៨៥ ។ ដោយ​​មុន​ពេល​កើតហេតុ បុរស​​រងគ្រោះ​​​បាន​​ដឹក​ភ្ញៀវ​ចំនួន​៣​នាក់ ដោយ​មាន​ស្ត្រី​​២នាក់ និង​ក្មេង​ប្រុស​ម្នាក់ ​ចេញ​​ពី​ម្តុំ​ផ្សារ​​សឡា ឆ្ពោះទៅ​កៀនស្វាយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​២៧១​ ។

តាម​ដដែល​​បន្ត​ទៀត​ថា លុះ​មក​ដល់​កន្លែង​កើតហេតុ​ ក៏​ស្រាប់តែ​មាន​​​ជនសង្ស័យ​ម្នាក់​​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌.ស​មួយ​គ្រឿង​​តែ​ម្នាក់ឯង ដោយ​មិន​បានដឹង​ថា ​គេ​ជិះ​តាម​ពីក្រោយ​តាំងពី​ពេល​ណា​នោះ​ទេ​ ​​មក​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.ក​ផ្លា​ក​ទី​នមួយ​ខ្សែ​​ពី​ស្ត្រី​​អ្នកជិះ​​​ខាងក្រោយ​​ ដោយពួក​គាត់​​បាន​នាំ​គ្នា​ស្រែ​កថា «ចោរ​ៗ» ​​តែ​​ឆក់​មិន​បាន​ឡើយ​ ។

​ក្រោយ​ពេល​ដែល​​ឮ​សម្រែក​នោះ​ហើយ រូប​គាត់​ក៏​បាន​មើលឃើញ​តាម​កញ្ចក់​ខាងក្រោយ ​ក៏​ព្យាយាម​បើក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​របស់​គាត់​ទៅកៀរ​ផ្តួល​ម៉ូតូ​​​ជនសង្ស័យ​ម្នាក់​នោះ​ តែជា​អកុសល​ក៏​​​ក្រឡាប់​ទាំង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​របស់​គាត់​សង្កត់​លើ​គ្នា បណ្តាល​ឱ្យ​ដួល​គ្រេច​ចង្កេះ​ងើប​មិន​រួច ហើយ​ជន​សង្ស័យ​​រូប​នោះ​ បាន​រត់​ចោល​ម៉ូតូ​​របស់វាទៅ​ ។

ក្រោយ​ពេល​កើ​ហេតុ បុរស​​​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ មក​ទទួលយក​ក​ទៅ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​ម៉ា​កនិច​មួយ​គ្រឿងរបស់​​ចោរឆក់​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​យក​ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​ចាប់ខ្លួន​។