ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ដំណើរ​បណ្តាញផ្សព្វផ្សាយថ្មី ​លើកទឹកចិត្តដល់អ្នក​ពូកែចែកចាយលើបណ្តាញសង្គម

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ដើម្បីមានភាពងារស្រូលក្នុងការទទួលបានព័ត៌មានថ្មីៗ​ SharePong ​បានប្រកាស​ដាក់បណ្តាញចែកចាយអត្ថ​បទ ឬព័ត៌មានថ្មីទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម​នៅថ្ងៃទី0២ ខែកញ្ញានេះ​ បានប្រកាសចាប់ផ្តើមដំណើរការ​បណ្តាញ​របស់ខ្លួន​ក្នុង​ការចែកជូនដល់អ្នកចូលចិត្តចែកចាយព័ត៌មាន​ ឬការកំសាន្តផ្សេងៗ ​នូវឱកាសនៃការរកចំណូល​បានពីការចែកចាយរបស់ខ្លួន។ លោក Andrew…

រាជធានីភ្នំពេញ៖​ដើម្បីមានភាពងារស្រូលក្នុងការទទួលបានព័ត៌មានថ្មីៗ​ SharePong ​បានប្រកាស​ដាក់បណ្តាញចែកចាយអត្ថ​បទ ឬព័ត៌មានថ្មីទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម​នៅថ្ងៃទី0២ ខែកញ្ញានេះ​ បានប្រកាសចាប់ផ្តើមដំណើរការ​បណ្តាញ​របស់ខ្លួន​ក្នុង​ការចែកជូនដល់អ្នកចូលចិត្តចែកចាយព័ត៌មាន​ ឬការកំសាន្តផ្សេងៗ ​នូវឱកាសនៃការរកចំណូល​បានពីការចែកចាយរបស់ខ្លួន។

លោក Andrew Tan​ សហស្ថាបនិករបស់ SharePong​ បានឲ្យដឹងថា ​មូលហេតុដែលដាក់ដំណើរ​ការបណ្តាញនេះ ដោយសារ​ការលោកមើលឃើញ​ពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់បណ្តាញសង្គម ​គឺច្រើនគួរឲ្យភ្ញាក់ផ្អើលណាស់។ ​ទាំងនេះហើយ​ដែល​នាំឲ្យ​មានចំនួនកើនឡើង​ថេរនៃបណ្តាញរកប្រាក់ចំណូលតាមបណ្តាញអ៊ីនធើណិត ​ក៏ដូចជាបណ្តាញចែកចាយ ​SharePong បាន​ចូលខ្លួនមកជួយប្រជាជនកម្ពុជា​ ជាពិសេសយុវវ័យឲ្យទទួលបានគុណប្រយោជន៍​ជាមួយគ្នា។ លោកបន្តថា ​តាមរយៈគេហ​ទំព័រ SharePong ​សមាជិករបស់យើងនឹងបានទទួលរង្វាន់ជាសាច់ប្រាក់​ បូកជាមួយចំនួនពិន្ទុ ​រាប់បញ្ចូលទាំងអស់ពី​ការចែករំលែក​នូវអត្ថបទដែលជួយផ្សព្វផ្សាយ​ម៉ាកតាមអនឡាញនេះ​ ។ ព័ត៌មានដែលសុក្រឹតត្រឹមត្រូវដែលចេញពីបណ្តាញ ​នឹងផ្តល់ឲ្យ​សមាជិក​ទាំងអស់នូវឱកាសរកប្រាក់ចំណូល​ឡើងរហូតដល់៥០ដុល្លារ ​ក្នុង១សប្តាហ៍​ រួមជាមួយរង្វាន់ជាច្រើនទៀត។ ​លោកថា​អ្នកចែក​រំលែក (Sharers) ​អាចរកប្រាក់បានពីបណ្តាញនេះ​ គឺនៅពេលមានមិត្តភក្តិរបស់ពួកគេ​បានចុចលើតំណភ្ជាប់ (Links) ហើយក៏​បាន​ជួយផ្សព្វផ្សាយដល់ម៉ាក ​ដែលយើងអាចឃើញការរីកចម្រើននេះ​ តាមរយៈយុទ្ធសាស្រ្ត​តាមអនឡាញរបស់យើង​នឹងភ្នែក​តែម្តង។

លោក Tan ​បានបន្ថែមទៀតថា​៖«ក្មេងជំនាន់ក្រោយ​ គឺទំនងជាជឿទុកចិត្តមិត្តភក្តិ ​ជាងការផ្សាយពាណិជ្ជកម្មផ្សេងៗ។​ ដូចច្នេះ​SharePong ​បានផ្សារភ្ជាប់គម្លាតរវាងម៉ាក​ និងអ្នកប្រើប្រាស់អនឡាញ ​នូវព័ត៌មានជាក់់ច្បាស់​ដែលគួរឱ្យរំភើប, ​សប្បាយ, ពោរ​ពេញដោយព័ត៌មាននិងសំខាន់បំផុតនោះ​ ​គឺជាព័ត៌មានដែលចាំបាច់សម្រាប់មនុស្ស​ឲ្យកាន់តែជិតចូលគ្នា ។ យើងសង្ឃឹមថា SharePong​ នឹងក្លាយជាវេទិកាសំខាន់មួយជួយ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងត្រួសត្រាយផ្លូវសម្រាប់ការ​បង្កើត​គំនិត​អភិឌ្ឍន៍​ថ្មីៗក្នុងប្រទេស​កម្ពុជា៕