ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​នៅ​តែ​ជាប់​ចិត្តនឹង​ទឹកដី​កំពត

2 ឆ្នាំ មុន
  • កំពត

ទឹកដី​ខេត្តកំពត ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍ និង​ចង់​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប​មួយ​នេះ

ខេត្តកំពត ៖ ទឹកដី​ខេត្តកំពត ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍ និង​ចង់​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ដ៏​សម្បូរ​បែប​មួយ​នេះ ។

ខេត្តកំពត មិន​ត្រឹមតែ​មាន​តំបន់​រមណីយ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ​ប៉ុណ្ណោះ​ទេ បើ​គេ​ក្រ​ឡេ​ក​មើលទៅ​ចម្ការ​ដំណាំ​ហូប​ផ្លែ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​រមណីយដ្ឋាន​ទឹកឈូ​ក៏​មាន​គ្រប់​រដូវ ដែល​អាច​បម្រើ​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ត​ផង​ដែរ​ដូច​ជា មង្ឃុត សាវម៉ាវ ទៀបបារាំង និង​ទុរេន ជាដើម ។ ក្រៅ​ពី​ផ្លែ​ឈើ ក៏​មាន​អាហារ​គ្រឿង​សមុទ្រ​ដ៏​សម្បូរ​បែប និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា​គួរ​ជាទី​ពេញ​ចិត្ត​របស់​ភ្ញៀវ​ដូច​ជា ក្តាមសេះ ក្តាមថ្ម បង្គា​គ្រប់​ប្រភេទ មឹក​គ្រប់​ប្រភេទ មាន​មឹក​បំពង់ មឹក​កូរ៉េ មឹក​ពីងពាង មឹក​ស្នូក មឹក​បារី ។​ល​។

គ្រឿង​សមុទ្រ​ទាំង​អស់នេះ សុទ្ធតែ​មាន​ឱ​ជា​រស​ឆ្ងាញ់​ពិសា និង​អាច​ច្នៃ​គ្រប់មុខ​ម្ហូប​ជូន​តាម​ភ្ញៀវ​កុម្ម​ង់ នៅ​តាម​ហាង ភោជនីយដ្ឋាន នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា ដែល​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​នោះ​ដែរ និង​មាន​តម្លៃ​សមរម្យ។

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា កំណើន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តកំពត​ក្នុង​ស​ប្តា​ហ៍​ទី​១៤ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ សរុប​មាន​ចំនួន ៣៣.៧៨៨​នាក់ កើនឡើង​ប្រមាណ ២៩,២៧% បើ​ប្រៀបធៀប​នឹង​ស​ប្តា​ហ៍​មុន ។ លោក​បញ្ជាក់​ថា រយៈពេល​៣​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ បើ​ទោះបី​ស្រុក​យើង​មាន​ឧបសគ្គ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង ផ្ទុះ​ឡើង​នៅ​តាម​ខេត្ត​ន​មួយ​ចំនួន​ក្តី ក៏​បង
ប្អូន​យើង​នៅ​តែ​រក្សា​បាន​ដោយ​រស់នៅ​តាម​គន្លង​ថ្មី រក្សា​តាម​វិធាន​សុខាភិបាល​«៣​ការពារ​៣​កុំ​»​បាន​ល្អ ។

នៅ​តាម​តំបន់​កម្សាន្ត យើង​រៀបចំ​ក្រុម​ការ​ងារ​ចុះ​សហការ និង​រៀបចំ​មាន​ដាក់​អាល់កុល​នៅ​កន្លែង​ភ្ញៀវ​ចូល​ដោយ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​មិន​ធ្វេសប្រហែស​ឡើយ ។ ដូច្នេះ​ហើយ​ទើប​៣​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចំនួន ៣២.៨៣៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន ៩៤៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ