ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ចិញ្ចឹម​ចៅ​ក្បាល​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​ទទួលអំណោយរបស់​លោក​ឧបនាយក​រដ្ឋមន្ត្រី

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ រទេះរុញ១គ្រឿង​ដែល​ស្ត្រី​ចំណាស់​ចិញ្ចឹម​ចៅ​ក្បាល​ធំ​ នៅ​ភូមិ​ក្បាលកោះ​សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត​ដង្ហោយ​ចង់បាន​ ដើម្បី​ដាក់ឲ្យ​ចៅ​អង្គុយ​កាត់បន្ថយ​ការ​លំបាក​របស់​គាត់​នា​ពេល​កន្លងមក​តាមរយៈ​កោះសន្តិភាព​ ពេលនេះ​ បាន​ទទួល​ដូច​បំណងប្រាថ្នា​ហើយ​។​ ហើយ​ក្រៅពី​រទេះ​រុញដ៏​ស្រស់​ស្អាត ​និង​មានតម្លៃ​ផង​នោះ​…

ខេត្ត​បន្ទាយមានជ័យ ៖ រទេះរុញ១គ្រឿង​ដែល​ស្ត្រី​ចំណាស់​ចិញ្ចឹម​ចៅ​ក្បាល​ធំ​ នៅ​ភូមិ​ក្បាលកោះ​សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត​ដង្ហោយ​ចង់បាន​ ដើម្បី​ដាក់ឲ្យ​ចៅ​អង្គុយ​កាត់បន្ថយ​ការ​លំបាក​របស់​គាត់​នា​ពេល​កន្លងមក​តាមរយៈ​កោះសន្តិភាព​ ពេលនេះ​ បាន​ទទួល​ដូច​បំណងប្រាថ្នា​ហើយ​។​

ហើយ​ក្រៅពី​រទេះ​រុញដ៏​ស្រស់​ស្អាត ​និង​មានតម្លៃ​ផង​នោះ​ គ្រួ​សា​ខាង​លើ​ក៏បាន​ទទួលអំណោយ​ជា​គ្រឿង​ឧប​ភោគ​បរិភោគ ​រួមមាន​អង្ក១០០គីឡូក្រាម, ទឹកត្រី២យួរ, ទឹ​កដ៊ី​អ៊ី​វ២យួរ, ត្រីខ២យួរ, ភួយ ​និង​អា​វរ​ងារ​២ឈុត,​ម៉ាស់​៥ដុំ, ថ​វិកា៥០ម៉ឺន​រៀល ​និង​កង់១គ្រឿង​ ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ នៅ​ព្រឹក​ថ្ងៃទី២២ មីនា ២០២២​ ។​

លោក​គា​ត​ ហ៊ុល​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត ​ដែល​ដឹកនាំ​ក្រុមការងារ​នាំ​យក​អំណោយ​ផ្តល់​ជូន​គ្រួ​សា​ខាង​លើ​ប្រាប់​កោះសន្តិភាព​ថា​ ណោយ​ទាំងនេះ​ ជា​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​កែ​ គឹ​មយ៉ា​ន ប្រ​ធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​។​

ជា​ការយ​ក​ចិត្ត​ទុកដាក់​តាម​ប្រសា​ស​ន៍​ណែនាំ​របស់​ថ្នាក់លើ​ លោក​អភិបាលក្រុង​បាន​សន្យា​ផ្តល់​អង្ក​រចំនួន​៥០​គីឡូក្រាម​ជា​រៀងរាល់​ខែ ដល់​គ្រួ​សា​រមួយ​នេះ​ទៀតផង​ ។ ​សូម​បញ្ជាក់​ថា​ កន្លង​ទៅ​ថ្មី​ៗ​លោក​គា​ត ​ហ៊ុល​ អភិ​បាល​​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ ក៏​​បាន​ផ្តល់​អំណោយ​ដល់​គ្រួ​សា​ខាងលើ​នូវ​អង្ក​ចំនួន៥០គីឡូក្រាម​ និង​
ថ​វិកា១០ម៉ឺន​រៀល ​តាមរយៈ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ម្តង​រួច​ទៅ​ហើយ​។

គួរ​បញ្ជាក់​ថា ​អំឡុង​ពេល​លោក​អភិបាលក្រុង​ប៉ោយប៉ែត​ដឹ កនាំ​មន្ត្រី​ក្រោម​ឪ​វាទ​នាំ​យក​អំណោយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ កែ​ គឹ​មយ៉ា​ន ផ្តល់​ជូន​គ្រួ​សា​ខាង​លើ ក៏​មាន​ពលរដ្ឋ​មួយ​ក្រុម​ដែល​រស់នៅ​ម្តុំ​កន្លែង​កើតហេតុ​រៀបរាប់​ពី​ផ្លូវលំ​បា​ក​នារ​ដូវ​វស្សា​។​ ជា​កា​ឆ្លើយ​តប​ភ្លាម​ៗ​ លោក​គា​ត​ ហ៊ុល ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត​បាន​សន្យា​ផ្តល់​ថ្ម​មិច​ ដើម្បី​ក្រាល​លើ​ផ្លូវលំ​ដែល​មានស្រាប់​ជូន​ពលរដ្ឋ​តាម​សំណើ​រ និង​ថា​កា​រចំណាយ​ទាំងនេះ​ ជា​ថវិកា​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​កែ ​គឹ​មយ៉ា​ន​ សម្រួល​ដល់​កា​លំបាក​របស់​ពលរដ្ឋ​ ។

អត្ថបទសរសេរ ដោយ