ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស​ជប៉ុន​ធ្លាក់​ចុះ​3%​នៅ​ខែកក្កដា

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​៣%​នៅ​ខែកក្កដា ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​២១​ឆ្នាំ​កន្លង​មក ខណៈ​ដែល​ការងារ​ជាតិ​មាន​ភាព​ប្រសើរ​ឡើង ។ នេះ​បើ​យោង​តាម

ប្រទេស​ជប៉ុន ៖ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​៣%​នៅ​ខែកក្កដា ដែល​ជា​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​២១​ឆ្នាំ​កន្លង​មក ខណៈ​ដែល​ការងារ​ជាតិ​មាន​ភាព​ប្រសើរ​ឡើង ។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ ។

យោង​តាម​ក្រសួង​កិច្ចការ​ផ្ទៃក្នុង និង​គមនាគមន៍ អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ខែកក្កដា ស្មើនឹង​៣% ។ មនុស្ស​មានការ​ងារ​ធ្វើ ដែល​ត្រូវ​បាន​គេ​កត់ត្រា​សរុប​មាន​ចំនួន​៦៤.៧៩​លាន​នាក់ កើនឡើង​៩៨​ម៉ឺន​នាក់ ឬ​១,៥%​ពី​ឆ្នាំ​មុន​។ រីឯ​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ខែកក្កដា ស្មើនឹង​២,០៣​លាន​នាក់ ថយ​ចុះ​១៩​ម៉ឺន​នាក់ ឬ​៨,៦%​ពី​ឆ្នាំ​មុន ។

អត្រា​មានការ​ងារ​ធ្វើ​នៅ​ប្រទេស​ជប៉ុន មាន​កម្រិត​ថេរ​ដដែល​នៅ​ក្នុង​ខែកក្កដា និង​មាន​១៣៧​មុខ​តំណែង​សម្រាប់​មនុស្ស​១០០​នាក់​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ។ ចំពោះ​ស្ត្រី អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​០,៣% នៅ​សល់​ត្រឹម​២,៧% ខណៈ​បុរស អត្រា​នេះ​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​នៅ​ក្នុង​ខែកក្កដា គឺ​នៅ​៣,២%​ដដែល ។

ដោយឡែក ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ការ​ចំណាយ​របស់​គ្រួសារ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​ធ្លាក់​ចុះ​០,៥%​ក្នុង​ខែកក្កដា ពោល​គឺ​មាន​ចំនួន​២៧៨.០៦៧​យ៉េន (២.៧២៨​ដុល្លារ​អា​មេ​រិ​ក​) បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ក្រសួង​នេះ​បាន​រក្សា​ការ​វាយតម្លៃ​ជា​មូលដ្ឋាន​របស់​ខ្លួន​ពី​ខែ​មុន​នៃ​ការ​ចំណាយ​របស់​គ្រួសារ ដោយ​បញ្ជាក់​ថា វា​នៅ​តែ​មាន​ភាព​ទន់ខ្សោយ​។ សំណុំ​ទិន្នន័យ​នេះ គឺជា​រង្វាស់​សំខាន់​នៃ​ការ​ប្រើប្រាស់​ឯកជន​នៅ​ក្នុង​ប្រទេស​ជប៉ុន ៕