ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះរាវយ៉ាងណាក៏មិនឃើញ ទាល់តម្រិះដាក់សំណាញ់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ក្មេង​ប្រុស​-​ស្រី​២​នាក់ បាន​ស្លា.ប់​ដោយសារ​លង់ទឹក រីឯ​ក្មេង​ប្រុស​-​ស្រី​២​នាក់​ទៀត ត្រូវ​ពលរ​ដ្ឋ និង​សមត្ថ​កិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ​ខណៈ​ដែល​​​​ពួក​គេ​​បាន​នាំ​​គ្នាចុះ​លេង​ទឹក​​ក្នុង​ស្ទឹង​សង្កែ នៅ​​​ក្បែរ​​​វេទ​កា​បុណ្យ​អុំ​ទូក កាល​ពី​វេលា​ម៉ោង០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ សីហា ក្នុង​ភូមិ​ព្រែក​​​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង​ ។

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ក្មេង​ប្រុស​-​ស្រី​២​នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក រីឯ​ក្មេង​ប្រុស​-​ស្រី​២​នាក់​ទៀត ត្រូវ​ពលរ​ដ្ឋ និង​សមត្ថ​កិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ​ខណៈ​ដែល​​​​ពួក​គេ​​បាន​នាំ​​គ្នាចុះ​លេង​ទឹក​​ក្នុង​ស្ទឹង​សង្កែ នៅ​​​ក្បែរ​​​វេទ​កា​បុណ្យ​អុំ​ទូក កាល​ពី​វេលា​ម៉ោង០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ សីហា ក្នុង​ភូមិ​ព្រែក​​​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង​ ។

អធិការ​ក្រុង​បាត់ដំបង​លោកប៉ា​ង ហៀង បាន​​ឱ្យដឹង​​​ថា ក្មេង​​រ​ង​​គ្រោះ​​​ដែល​​​ស្លាប់​​​​ ១-​ឈ្មោះ​វ៉ា​ន់ ហៃ ភេទប្រុស ​អាយុ​១០​ឆ្នាំ និង​២-​​ឈ្មោះ​ វឿ​ត ណា​រី ភេទស្រី​ អាយុ​១៣​ឆ្នាំ ​រីឯ​ក្មេង​២​នាក់​ទៀត​​ដែល​រួច​ជីវិត ១-​ឈ្មោះ​ ងួ​ន សេរី​សម្បត្តិ ភេទប្រុស ​អាយុ​១១​ឆ្នាំ ទាំង​៣​នាក់​នេះ​ រស់នៅ​​ភូមិ​សង្កាត់​កើតហេតុ និង​២-​ឈ្មោះ ​ចាន់ វឌ្ឍនា ភេទស្រី​ អាយុ​១១​ឆ្នាំ នៅ​ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ​។ 

លោក​អធិការ​បញ្ជាក់​ថា ក្មេង​ប្រុសស្រី​ទាំង​៤​នាក់​នេះ បាន​នាំ​គ្នា​​ទៅ​លេង​ទឹក និង​នាំ​គ្នា​លេង​សម្រូត​ខ្លួន​រអិល​ពី​មាត់​ស្ទឹង​ចុះ​ទៅ​ក្នុង​ទឹក តែ​បាន​ជ្រុល​ធ្លាក់​ចូល​​កន្លែង​ទឹក​ជ្រៅ ​។ គ្រានោះ​ពួក​គេ​បាន​ព្យា​យាម​ជួយ​គ្នា ទើប​លង់ទឹក​ទាំងអស់​គ្នា តែ​សំណាង​ល្អ​ប្រជា​ពលរ​ដ្ឋ និង​សមត្ថកិច្ច​ប្រឹងប្រែងជួយ​សង្គ្រោះ​បាន​ក្មេង​២​នាក់ រីឯ​២​នាក់​ទៀតបាន​បាត់​ខ្លួន​​ពី​កន្លែង​កើតហេតុ លុះ​បន្តិច​ក្រោយមក ​ទើប​គេ​រក​ឃើញ តែ​ក្មេងនោះ​បាន​ស្លាប់​ទៅ​ហើយ​ ។

សាក្សី​ដែល​​​ឃើញ​​ហេតុ​​ការ​ណ៍បាន​និយាយ​​​​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ ក្រុម​​​​​ក្មេង​​​ទាំង​៤​នាក់​នោះ លេង​សម្រូតខ្លួន​​ពីលើ​មាត់​​​ស្ទឹង​​រអិលចូលទៅក្នុងទឹកជាមួយ​គ្នា​ ។ ប៉ុន្តែ​បន្តិច​​ក្រោយមក​ស្រាប់​​​តែ​មាន​ការ​​ភ្ញាក់ផ្អើល ដោយ​សារ​​ពួក​គេ​​​ស្រែក​​​កងរំពង​ក្នុង​ស្ទឹង​រក​គេ​ជួយ ​។ សាក្សី​បន្ត​​​ថា ពេល​នោះ​គេ​​ឃើញ​ក្មេង​ខ្លះ កំពុង​ចុះ​ទឹក​ព្យា​​យាម​​​​ជួយ​​គ្នា ហើយ​ក៏​ជ្រុល​​ធ្លាក់​​ទៅកន្លែងទឹក​ជ្រៅ​បណ្ដាល​​ឲ្យ​​លង់​ទាំងអស់​គ្នា តែ​សំណាងល្អ​មាន​អ្នក​​​​ម៉ូតូ​ឌុប និង​ពលរ​ដ្ឋនៅ​ក្បែរ​នោះ មើលឃើញ​ក៏​​ស្ទុះ​​​​រត់​ចុះ​​ទៅ​ជួយ​សង្គ្រោះ​​បាន​ក្មេង​​ប្រុស​ម្នាក់ និង​​​​ស្រី​​ម្នាក់ ប៉ុន្តែ​២​នាក់​ទៀត​ បាន​បាត់​ខ្លួន​ភ្លាម​ៗ​ នៅ​ក្នុង​ទឹក​ដែរ​ ។ ប្រភព​ដដែល​បញ្ជាក់​ថា មនុស្សជា​ច្រើន បាន​ចុះ​មុជទឹក​រាវរក​ក្មេង​ទាំង​​២​នាក់​​នោះ តែ​មិន​ប្រទះ​ទេ​ ។ ​ប៉ុន្តែ​ក្រោយមក ពេល​​ពលរ​ដ្ឋយក​សំណាញ់​មក​អូស​ក្នុង​ទឹក ទើប​រក​ឃើញ​សាកសព​ក្មេង​ប្រុស ស្រី​ទាំង​២​នាក់​នោះ​ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​​​បញ្ជាក់​ដែរ​ថា ទឹកស្ទឹង​សង្កែ​ហាក់​មិន​ទាន់​ឡើង​​ខ្លាំង​ទេ តែ​មាន​កន្លែង​ខ្លះ​មាន​ជម្រៅ​លិច​ក្បាល និង​កន្លែង​ខ្លះ​ទៀត​រាក់​ ។ ប៉ុន្តែ​ទីតាំង​ដែល​​​​ក្មេង​លង់ទឹក​នោះ ជា​ល្បាក់​ជ្រៅ​គួរសម​ដែរ ទើប​​ធ្វើ​ឲ្យ​លង់​បែប​នេះ​ ។ លោក​អធិការ​បាន​​​​បន្ថែម​ថា ក្មេង​រង​គ្រោះ​ទាំង​៤​នាក់​នោះ​ សុទ្ធតែជាសិស្សសាលា ហើយ​​ក្មេង​ទាំង​​២​​នាក់ ដែល​​​​បាន​សង្គ្រោះ​​នោះ ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗទៅ​កាន់​​​​​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត ​។ ពេល​នេះ​ពួក​គេ​បាន​រួច​ផុត​ពី​​គ្រោះថ្នាក់​ហើយ ខណៈ​សាកសព​ក្មេង​​២​នាក់​ទៀតកំពុង​ធ្វើបុណ្យ ក្រោមតំណក់​ទឹក​​ភ្នែក​ដ៏​សោកសៅ​បំផុតនៃ​ក្រុម​គ្រួសារ​និង​អាណា​​ព្យា​បាល​ ៕