ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំព្យូទ័រ​ម៉ាក Apple ទី​មួយ​លក់​បាន​815.000​ដុល្លារ

7 ឆ្នាំ មុន

កុំព្យូទ័រ​ដ៏​កម្រ​ដែល​ធ្វើ​ឡើង​ក្រោម​ស្នាដៃ​លោក Steve Jobs និង​លោក steve Wozniak នា​ឆ្នាំ​១៩៧៦ នោះ​លក់​បាន​តម្លៃ​៨១៥.០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​ដេញថ្លៃ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត CharityBuzz

កុំព្យូទ័រ​ដ៏​កម្រ​ដែល​ធ្វើ​ឡើង​ក្រោម​ស្នាដៃ​លោក Steve Jobs និង​លោក steve Wozniak នា​ឆ្នាំ​១៩៧៦ នោះ​លក់​បាន​តម្លៃ​៨១៥.០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​ការ​ដេញថ្លៃ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត CharityBuzz នា​ពេល​ថ្មី​ៗ​នេះ តែ​ក្រោយ​ពី​ការ​សម្រេច​លក់​ហើយ​ក៏​មាន​អ្នក​ដេញថ្លៃ​ម្នាក់​ឲ្យ​តម្លៃ​កុំព្យូទ័រ​នោះ​ក្នុង​តម្លៃ​១,២​លាន​ដុល្លារ តែ​ហួសពេល​ទៅ​ហើយ ។ វា​ជា​ប្រភេទ​កុំព្យូទ័រ​ដែល​មិន​ដែល​ដាក់​លក់​ទេ ។

កុំព្យូទ័រ​នេះ​គេ​ឲ្យ​ឈ្មោះ​វា​ថា Apple-1 ដែល​ជា​ប្រភេទ​កុំព្យូទ័រ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Apple ហើយ​ក៏​ជា​ប្រភេទ​កុំព្យូទ័រ​ដែល​ផលិត​ឡើង​តាម​តម្រូវការ​របស់​អតិថិជន​តែ​ប៉ុណ្ណោះ ។ មួយវិញទៀត ដើម្បី​អាច​ផលិត​កុំព្យូទ័រ​មួយ​នេះ​បាន លោក​Steve Jobs បាន​សម្រេច​លក់​រថយន្ត Volkswagen Microbus មួយ​គ្រឿង ចំណែក​លោក​Steve Wozniak ក៏​បាន​លក់​ម៉ាស៊ីន​គិត​លេខ HP-65 calculator. មួយ​គ្រឿង​ផង​ដែរ​ដើម្បី​បាន​លុយ​មក​ផលិត​កុំព្យូទ័រ​នេះ ។

នៅ​ក្នុង​ឆ្នាំ​១៩៧៦ ប្រភេទ​កុំព្យូទ័រ Apple-1 លក់​ក្នុង​តម្លៃ​៦៦៦,៦៦​ដុល្លារ​អា​មេ​រិ​ក​នៅ​ផ្សារ​Byte Shope នា​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ កុំព្យូទ័រ​Apple-1 នេះ​នៅ​មិន​ទាន់​អាច​ប្រើប្រាស់​បាន​នៅឡើយ​ទេ តែ​វា​មាន​ចំណុច​ពិសេស​ត្រង់​ថា វា​ជា​កុំព្យូទ័រ​ដែល​មាន​ប្រភេទ Board តែ​មួយ​នៅ​ក្នុង​លោក ៕