ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​បំភ័ន្ត​ភ្នែក​ណាស់​ដែរ ទីបំផុត​នៅ​តែ​បែក​ការណ៍

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​ធ្យូង​ម្នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បំភ័ន្ត​ភ្នែក​ជា​ច្រើន​លើក​ច្រើន​សារ តែ​ចុង​ក្រោយ​បាន​បែក​ការណ៍ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន …

ខេត្តកំពង់ស្ពឺ ៖ អ្នក​បើក​រ៉ឺ​ម៉ក​ដឹក​ធ្យូង​ម្នាក់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បំភ័ន្ត​ភ្នែក​ជា​ច្រើន​លើក​ច្រើន​សារ តែ​ចុង​ក្រោយ​បាន​បែក​ការណ៍ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​អូ​ព្រះ​គោ​លើ ផ្លូវ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ត្រី ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​ព័ត៌មាន​ពី​កម្លាំង​មូលដ្ឋាន កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ កម្លាំង​ផ្នែក​សន្តិសុខ និង​កម្លាំង​អាវុធហត្ថ​ស្រុក បញ្ជា​និង​ដឹកនាំ​ដោយ​រូប​លោក​បាន​ធ្វើការ​ឃាត់​មុខសញ្ញា​រក្សា​ទុក ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ផ​ន ភាព ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​បើក​រ៉ឺ​ម៉ក​ដឹក​ធ្យូង មាន​ទីលំនៅ​ភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ម៉ាក SYM P150 ពណ៌​ស​១​គ្រឿង កន្ទុយ​រ៉ឺ​ម៉ក​១ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​១​គ្រឿង ប្រាក់​ខែ្ម​រ​១៣០០០​រៀល ម្សៅ​ក្រាម​ពណ៌​ស​១​កញ្ចប់​ធំ ស្មើ​៨​កញ្ចប់​តូច (​សង្ស័យ​ជា​គ្រឿងញៀន​) ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​តំបន់​ស្រុក​ឱ​រ៉ា​ល់​នេះ​ច្រើន​ដង​មក​ហើយដោយ​ប្រើប្រាស់​រូបភាព​បើក​ម៉ូតូ​ដឹក​ធ្យូង​ដើម្បី​បំភ័ន្ត​ភែ្ន​ក​សមត្ថកិច្ច ។ ជនសង្ស័យ​បន្ត​ថា រូបគេ​បាន​ធ្វើ​សកម្មភាព​បែប​នេះ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ចុង​ក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ឆែកឆេរ​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ជាប់​នឹង​ខ្លួន​ជនសង្ស័យ ទើប​កម្លាំង​ជំនាញ​កសាង​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕