ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ ! ​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា​ធ្វើ​ឲ្យ​មានភ្លៀង​​លាយឡំ​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធ​ធាន​ទឹក និង​ឧតុនិយម​បាន​បញ្ជាក់​កម្ពុជា​បាន​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ពី​ឥណ្ឌា​ធ្វើ​ឲ្យ​មាន​សន្ទុះ​ទឹកភ្លៀង​កើនឡើង​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ២៣-២៩…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធ​ធាន​ទឹក និង​ឧតុនិយម​បាន​បញ្ជាក់​កម្ពុជា​បាន​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ពី​ឥណ្ឌា​ធ្វើ​ឲ្យ​មាន​សន្ទុះ​ទឹកភ្លៀង​កើនឡើង​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ២៣-២៩ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២២​មីនា បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប (​ឥណ្ឌា​) និង​ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍​ដែល​នាំ​មក​នូវ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៧ អង្ស​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៦​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដង​រក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ដោយឡែក​នៅ​ថ្ងៃ​២៨-២៩ ខែមីនា ភ្លៀង​នឹង​មាន​សន្ទុះ​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ