ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​ព័រ​ណ៌​ធុរៈកិច្ច​អន្តរជាតិ និង​វេទិកា​សហគ្រិន​ប្រចាំឆ្នាំ​២០១៦ របស់​ជេ​ស៊ី​អាយ

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា ឆ្នាំ​២០១៦ ខាង​មុខ​នេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ជា​លើក​ទី​២ ដែល​ហៅ​ថា ពិព័រណ៍​ធុរកិច្ច​អន្តរជាតិ

កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា ឆ្នាំ​២០១៦ ខាង​មុខ​នេះ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ជា​លើក​ទី​២ ដែល​ហៅ​ថា ពិព័រណ៍​ធុរកិច្ច​អន្តរជាតិ និង​វេទិកា​សហគ្រិន​ប្រចាំឆ្នាំ​២០១៦ ក្នុង​ពេល​តែ​មួយ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។

ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ធុរៈកិច្ច​ក្នុង​ប្រទេស​កម្ពុជា ក៏ ដូច​ជា​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​។

សម្រាប់​ពិព័រណ៍​ធុរកិច្ច និង​វេទិកា​សហគ្រិន​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ប្រចាំឆ្នាំ​២០១៦​នេះ  ប្រធានបទ​ធំ​ៗ​ចំនួន​០៣ ត្រូវ​បាន​ផ្តោត​សំខាន់​។ ការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច ក៏​ដូច​ជា​វិស័យ​ធុរៈកិច្ច​នៅ​កម្ពុជា ឲ្យ​បាន​ផ្លែផ្កា​ជា​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​ទាំងមូល​តាម​រយៈ​ ៖

•​    ​បង្កើត​ឱកាស​ផ្សព្វផ្សាយ​ម៉ាក​យីហោ និង​ផលិតផល​សេវាកម្ម​របស់​អាជីវកម្ម​ក្នុង​វិស័យ​ខាងលើ
•​    ​បង្កើត​ឱកាស​ជួប​គ្នា​រវាង​ម្វា​ស់​អាជីវកម្ម និង​អ្នក​វិនិយោគ​ដែល​មាន​សក្តានុពល​ទាំង​ក្នុង និង​ក្រៅ​ស្រុក
•​    ​បង្កើត​ឱកាស​ដល់​អ្នក​វិនិយោគ​ក្នុងស្រុក ឬ​បរទេស ដើម្បី​ស្វែង​យល់​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​ទាំង​បី​ខាងលើ
•​    ​ផ្តល់​ជា​គំនិត និង​ទស្សនៈ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ទាំង​បី​ដោយ​ភាព​វ័យឆ្លាត

នៅ​ក្នុង​ពិព័រណ៍​រយៈពេល​ពេញ​មួយ​ថ្ងៃ​ចាប់ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​៦​ល្ងាច មាន​ស្តង់​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ជាង​៥០​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ភាគច្រើន​មក​ពី​វិស័យ អចលនទ្រព្យ  វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ  និង​វិស័យ​កសិកម្មសរីរាង្គ​។ សម្រាប់​ឆ្នាំ​២០១៦ ពិព័រណ៍​ធុរកិច្ច​អន្តរជាតិ ទទួល​បាន​អ្នក​ទស្សនា​ពិព័រណ៍​ចំនួន​ជាង​៦០០​នាក់​។

នៅ​ក្នុង​ការ​តាំងពិព័រណ៍​នេះ​ផង​ដែរ យើង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ក្នុងស្រុក​ល្បី​ដូច​ជា លំនៅ​ដ្ឋា​ន​បែប​ទំនើប AXIS Residence  សហគមន៍​អេកូ​ទំនើប សុ​រិ​ន​ភូមិ​ព្រឹក​ថ្លឹង  Orkide Villa Condominium  ព្រមទាំង​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ដូច​ជា ជប៉ុន សឹ​ង្ហ​បូ​រី ម៉ា​ឡេ​ស៊ី ថៃ​ជាដើម​។ ហើយ​រឹតតែ​ពិសេស​ថែម​ទៀត​នោះ គឺ​មានការ​ចែក​ជូន​ភេសជ្ជៈ​ដ៍​ល្បី​ល្បាយ​ដូច​ជា កាហ្វេ Brown ភេសជ្ជៈ KOI  និង​កាហ្វេ​របស់​ក្រុមហ៊ុន KOONA ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​។

ចំណែកឯ​វេទិកា​សហគ្រិន​ប្រចាំឆ្នាំ​២០១៦ វិញ គឺ​នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល នៅ​សាល​សន្និបាត​របស់​សណ្ឋាគារ​សុខា​ភ្នំពេញ​ដូច​គ្នា​ផង​ដែរ​។ នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ វេទិកា​សហគ្រិន​របស់​ជេ​ស៊ី​អាយ នឹង​ពិភាក្សា​ទៅ​លើ​ប្រធានបទ «​គន្លឹះ​ជោគជ័យ និង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ  វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​កសិកម្មសរីរាង្គ​»​។

ប្រធានបទ​នេះ​នឹង​បែងចែក​ជា​ពីរ​ផ្នែក គឺ​កិច្ច​ពិភាក្សា​ពេល​ព្រឹក និង​ពេល​រសៀល​។ សម្រាប់​កិច្ច ពិភាក្សា​ស្តី​វិស័យ​ម្ហូបអាហារ និង​ភេស្ជជៈ និង​វិស័យ​កសិកម្មសរីរាង្គ គឺ​មាន​វត្តមាន​វាគ្មិន​កិត្តិយស​ចំនួន​០៤​រូប រួម​មាន​លោក គួ​ច សុខ​លី ដែល​ជា​ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​,  បណ្ឌិត តាន់ មុនី​វណ្ណ អគ្គនាយករង​នៃ​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រុប​, លោក ចាង ប៊ុ​ន​លាង សហ​ស្ថាបនិក Brown Coffee, លោក នាក់ ថា​រ៉ែ​ន  នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Natural Garden និង​សម្របសម្រួល​ដោយ​សហគ្រិន​វ័យក្មេង​ពីរ​រូប គឺ​កញ្ញា ដែក ដា​រី នាយក​ប្រតិបត្តិ​ក្រុម 360 Event Management និង​លោក ឃ​ន ឈុ​ន​តារា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន KOI Café​។ សម្រាប់​កិច្ច​ពិភាក្សា​ពេល​រសៀល​វិញ  វាគ្មិន​កិត្តិយស​នឹង​ពិភាក្សា​អំពី​វិស័យ​អចលនទ្រព្យ ដែល​វត្តមាន​ចូលរួម​ពី​លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ​កម្ពុជា​, លោក Harry ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​សំណង់​ខុន​ដូរ​របស់​ក្រុមហ៊ុន Worldbridge Cambodia, លោក Kenn Yeo នាយក​គ្រប់គ្រង​នៃ​គម្រោង​សំណង់​ខុន​ដូរ Orkide Villa Condominium និង​ទទួល​បានការ​សម្របសម្រួល​ដ៏​ខ្ពង់ខ្ពស់​ពី​លោក សុខ ស៊ី​ផា​ណា អគ្គនាយក​ការិយាល័យ​មេធាវី សុខ ស៊ី​ផា​ណា និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​។

​សម្រាប់​ឆ្នាំ​២០១៦ នេះ​អ្នកចូលរួម​វេទិកា​សហគ្រិន​នេះ ចំនួន​២៥០​នាក់​សុទ្ធតែ​ជា​ពាណិជ្ជករ ក្នុងស្រុក និង​ក្រៅ​ស្រុក​។