ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NTT Communications Phnom Penh និង Minebea សហការ​បង្កើត Smart City នៅ​ក្នុង​ប្រទេស​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ NTT Communications (NTT Com) ដែល​ជា​ក្រុមហ៊ុន​ផ្តោត​ទៅ​លើ​បច្ចេកវិទ្យា ICT Solution និង​អាជីវកម្ម​ទំនាក់ទំនង​អន្តរជាតិ​ស្ថិត​នៅ​ក្នុង​ក្រុម NTT(NYSE:NTT) និង​បាន​ពង្រីក​អាជីវកម្ម​

រាជធានី​ភ្នំពេញ​៖ NTT Communications (NTT Com) ដែល​ជា​ក្រុមហ៊ុន​ផ្តោត​ទៅ​លើ​បច្ចេកវិទ្យា ICT Solution និង​អាជីវកម្ម​ទំនាក់ទំនង​អន្តរជាតិ​ស្ថិត​នៅ​ក្នុង​ក្រុម NTT(NYSE:NTT) និង​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ ។ ក្រុមហ៊ុន​នេះ​បាន​ផ្គត់ផ្គង់​លើ​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត និង​ផ្តល់​នូវ​បច្ចេកវិទ្យា ICT Solution ទៅ​ដល់​អតិថិជន​បែប​សាជីវកម្ម​ជា​ច្រើន​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រុម NTT Communications ថា ខ្លួន​បាន​ធ្វើការ​សហការ​ជាមួយនឹង Minebea ក្នុង​ការ​ផ្គត់ផ្គង់​នូវ Private network ចំពោះ​អំ​ពូ​ល​ភ្លើង​បែប​អ៊ិ​ល​អ៊ី​ឌី​បំពាក់​នៅ​តាម​ដងផ្លូវ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប ។ ប្រព័ន្ធ​ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​គ្រប់គ្រង និង​បញ្ជា​រាល់​អំ​ពូ​ល​អ៊ិ​ល​អ៊ី​ឌី​ទាំង​អស់នេះ គឺ​ត្រូវ​បាន​គេ​ដំឡើង​រួចរាល់​ហើយ​ជា​ស្រេច​ទៅ​តាម​តំបន់​នីមួយ​ៗ​។ ម្យ៉ាងវិញទៀត អំ​ពូ​ល​ភ្លើង​ទាំងនេះ​អាច​ធ្វើការ​បញ្ជា​បិទ ឬ​បើក​គ្រប់ពេលវេលា ទោះបីជា​នៅ​ទី​ឆ្ងាយ​ក៏​ដោយ​។ ការ​ធ្វើ​បែប​នេះ គឺ​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​នូវ ឧស្ម័ន​កាបូន​ឌី​អ៊ុ​ក​ស៊ី​ត (CO2) រហូត​ដល់​៥០% នៅ​ក្នុង​បរិស្ថាន បើ​ធៀប​នឹង​អំ​ពូ​ល​ភ្លើង​ដែល​មាន​កន្លង​មក។ យ៉ាងណា​វិញ គំរោង​នេះ​គឺ​មានការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ ។

NTT Communications (NTT Com) ក៏​ផ្គត់ផ្គង់​ផង​ដែរ នូវ​សេវាកម្ម Cloud និង Connectivity ទៅ​នឹង Gateway Locations នីមួយ​ៗ ។ NTT communitcations (NTT Com) សង្ឃឹមថា​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មួយ​ដែល​រីក​ចំរើន​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ការ​ជួយ​ពង្រីក​វិស័យសេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​អោយ​មាន​កំរិត​មួយ​ដូច​ទៅ​នឹង​ប្រទេស​ជិតខាង ៕