ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងស៊ី ទាល់តែប្តឹង ទើបសង

7 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រោយ​ពី​បុរស​ម្នាក់ ​ដែល​ជា​អ្នក​ចូល​ចិត្ត​លេងល្បែង​ភ្នាល់​បៀ​របា​កា​រ៉ាត់​តាម​អ៊ីន​ធើ​រណេត ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​​ម្ចាស់​ទីតាំង​ល្បែង​ខុសច្បាប់​មួយ​កន្លែង​ទៅ​កាន់​តុលាការ​រួច​មក​ឃើញ​ម្ចាស់ទីតាំង​បាន​ព្យាយាម​សំរុះសំរួល​ដោយ​ផ្តល់​ជា​សំណង​​មួយ​ចំនួន​ ។

ការ​ផ្តល់​សំណង​នេះ​ ត្រូវ​បាន​ម្ចាស់​បណ្តឹង​លើក​ឡើង​ថា ​លោក​បាន​យល់ព្រម​ទទួលយក​សំណង​ថែម​ចំនួន​១០០០​ដុល្លារ​បន្ថែម​ពីលើ​លុយ ​ដែល​លោក​បាន​ដក​យក​លើក​មុន​ចំនួន​១៩០០​ដុល្លារ​។

ម្ចាស់​បណ្តឹង​បន្ត​ថា​ មូលហេតុ​ដែល​លោក​ព្រម​ទទួលយក​លុយ ​ដើម្បី​បញ្ចប់រឿង​ដោយសារ​តែ​ខាង​ភាគី​ម្ចាស់​បន​ល្បែង​នោះ​ ប្រើ​មនុស្ស​មក​ចរចា​ជាមួយ​លោក​សុ​ទ្ធតែ​ជា​អ្នកមាន​អំណាច​នៅ​ក្នុង​ខេត្ត​ ។ ម្យ៉ាង​ដោយ​គិត​ថា បើ​បន្ត​ទៅ​មុខ​ទៀត ​ក៏​មិន​ឈ្នះ​គេ​ហើយ​គិត​ពី​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​នោះ ​លោក​សុខចិត្ត​យក​ទាំង​បង្ខំចិត្ត​ ។

បើ​គ្មាន​អ្នកធំ​ដែល​ជា​មន្ត្រី​ច្បាប់​ជាន់ខ្ពស់​លូកដៃ​ចូល​ទេ​ លោក​នឹង​ប្តឹង​រហូត​ដល់ទី​បញ្ចប់់​តែ​នៅ​ពេល​គេ​ព្រួត​គ្នា​មក​សង្កត់​លើ​រូប​លោក ​ដែល​ជា​ប្រជាពលរដ្ឋ​បែប​នេះ ​លោក​គ្មាន​ជម្រើសប្តឹង​បន្ត​នោះ​ទេ​ ។