ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​Sonia Rykiel «​ស្តេច​អាវ​ចាក់​»​ ដ៏​ល្បីរបស់​ប្រទេស​បារាំង​ស្លា.ប់​ហើយ​ក្នុង​វ័យ​86​ឆ្នាំ

7 ឆ្នាំ មុន

BBC របស់​អង់គ្លេស​ផ្សាយ​ថា​លោកយាយ Sonia Rykiel អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​ដ៏​ល្បី​ជនជាតិ​បារាំង និង​មាន​រហស្សនាម «​ស្តេច​អាវ​ចាក់​» បាន​ស្លា.ប់​ហើយ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥

BBC របស់​អង់គ្លេស​ផ្សាយ​ថា​លោកយាយ Sonia Rykiel អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​ដ៏​ល្បី​ជនជាតិ​បារាំង និង​មាន​រហស្សនាម «​ស្តេច​អាវ​ចាក់​» បាន​ស្លាប់​ហើយ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០១៦ ក្នុង​វ័យ​៨៦​ឆ្នាំ ក្រោយ​ពី​ធ្លាក់​ខ្លូ​ន​ឈឺ​ដោយ​ជំងឺ​ចាស់ជរា​រយៈពេល​ជាង ១៥​ឆ្នាំ ។ កូនស្រី​ឈ្មោះ Nathalie Rykiel ដែល​កាន់​តំណែង​ជានា​យក​ផ្នែក​សិល្បៈ និង​អ្នក​ចាត់ចែង​លើ​ស្លាក​សញ្ញា​ម៉ូ​ដ​ថ្លែង​ថា «​ម្តាយ​របស់​ខ្លួន​ស្លាប់​កាលពី​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៥ សីហា នៅផ្ទះ​របស់​ខ្លួន​ក្នុង​ក្រុងប៉ារីស ដោយសារ​ជំងឺ​ចាស់ជរា ។

លោក​ប្រធានាធិបតី Francois Hollande របស់​បារាំង​បាន​សម្តែង​ការ​កោតសរសើរ​លោកយាយ Sonia Rykiel អ្នក​ចេញ​ម៉ូ​ដ​ឈុត Knitwear ថា «​ជា​អ្នកត្រួសត្រាយ​ផ្លូវ និង​ជា​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ ។ ក្រៅពី​នេះ​លោកយាយ​មិន​ត្រឹមតែ​ជា​អ្នក​បង្កើត​ទម្រង់​ម៉ូ​ដ​នោះ​ទេ ប៉ុន្តែ​បង្កើត​នូវ​ទស្សន​គតិ វិធីសាស្ត្រ​នៃ​ការ​រស់នៅ និង​នាំ​មក​នូវ​សិទ្ធិ​សេរីភាព​នៃ​បម្រែបម្រួល​ផង​ដែរ​» ។

កាលពីមុន​លោកយាយ Sonia Kykiel មានឈ្មោះ​ថា Sonia Flis ចាប់កំណើត​នៅ​ក្រុងប៉ារីស នា​ខែឧសភា ឆ្នាំ​១៩៣០ ពី​ឪពុក​ជនជាតិ​រ៉ូ​ម៉ា​នី និង​ម្តាយ​ជនជាតិ​រុ​ស្ស៊ី ដោយ​ចាប់ផ្តើម​អាជីព​ជា​អ្នក​រៀបចំ​ទូ​ដាក់​តាំង​បង្ហាញ​។ ក្រោយមក​លោកយាយ​មានកូន​ស្រី​បាន​ប្តី​ជា​ម្ចាស់​ហាង​ម៉ូ​ដ​នៅ​ក្រុងប៉ារីស ហើយ​លោកយាយ​ចាប់ផ្តើម​អាជីព​ជា​អ្នក​ចាក់អាវ និង​ក្លាយជា​អ្នក​ចេញ​ម៉ូ​ដរ​ហូត​បាន​ទទួល​រហស្សនាម​ថា «Queen of Knitwear» ហើយ​ចាប់ផ្តើម​ល្បីល្បាញ​នៅ​ឆ្នាំ​១៩៦២ ។

លោកយាយ Sonia Kykiel មានឱកាស​បើកហាង​លក់​អាវ​របស់​ខ្លួន​លើក​ដំបូង​នៅ​ខណ្ឌ Left Bank ក្រុងប៉ារីស នា​ឆ្នាំ​១៩៦៨ ហើយ​ក្រោយមក​ជំនួញ​របស់​គាត់​ចាប់ផ្តើម​ចម្រុងចម្រើន ដោយ​មាន​ទាំង​ម៉ូ​ដ​អាវ​សម្រាប់​កុមារ បុរស រួម​ទាំង​គ្រឿង​តុបតែង​កាយ និង​ទឹកអប់ ។

ក្រោយ​ពី​បាន​បិទ​បាំង​អាការ​ជំងឺ​អស់​រយៈពេល​យ៉ាង​យូរ​មក នៅ​ឆ្នាំ​២០១២ លោកយាយ Sonia Rykiel ឱ្យ​ដឹង​ថា​គាត់​បាន​ទទួល​ការ​វិនិច្ឆ័យ​ថា កើត​មាន​ជំងឺ Parkinson អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មក​ហើយ ។ វេ​ប​សាយ «WWD» ផ្សាយ​ថា​លោកយាយ Snia Kykiel បាន​សរសេរ​រៀបរាប់​ពី​អាការ​ជំងឺ​របស់​គាត់​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល ក្រោយ​ពី​ជំងឺ​របស់​ខ្លួន​ចាប់ផ្តើម​ទ្រុឌទ្រោម​រហូត​មិន​អាច​កម្រើក​រាង​កាយ​បាន ៕