ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ផ្ទះ​អាជីវករ​ប្តូរ​ប្រាក់ ប្រមូល​អស់​គ្មាន​សល់

7 ឆ្នាំ មុន

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​ពី​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប …

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​ពី​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ ២០១៦ ។

សេចក្តីរាយការណ៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ចោរ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធ​ខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក ជិះ​ម៉ូតូ​អាយ​ខុន​១​គ្រឿង​មិន​ស្គាល់​ស្លាក​លេខ បាន​មក​ចត​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ ។ បន្ទាប់​មក​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ រួច​ដក​កាំភ្លើងខ្លី​វាយ​បុរស​ជា​ម្ចាស់ផ្ទះ​ចំ​មុខ និង​ថ្ពាល់​ខាងស្តាំ បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​ពេញ​មុខ ចំណែក​បក្សពួក​២​នាក់​ទៀត​ចូល​រើ​កកាយ​យក​ទ្រព្យសម្បត្តិ មាស ប្រាក់ និង​ផ្លា​ក​ទី​ន ព្រមទាំង​លុយ​ដុល្លារ និង​ប្រាក់​រៀល​អស់រលីង ប៉ុន្តែ​ទ្រព្យសម្បត្តិ​មាសប្រាក់​ទាំង​អស់នោះ​សមត្ថកិច្ច​ពុំ​ទាន់​បាន​សរុប​ថា អស់​អ្វី​ប៉ុន្មាន​នោះ​ទេ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ជន​រង​គ្រោះ​នៅឡើយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរ​ចូល​ប្លន់​ហើយ​វាយ​ឲ្យ​របួស​នេះ​មានឈ្មោះ លឹ​ម លួ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជា​អាជីវករ​ប្តូរ​ប្រាក់ ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ចោរ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​ទៅ​ទិស​ខាងកើត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣A​បាត់​ទៅ ។

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​ត្រី អ៊ី​ង សំ​អុល ស្នងការ​នគរបាល​ខេត្ត កំពុង​តាម​ប្រមាញ់​យ៉ាង​ដុតដៃដុតជើង ដើម្បី​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រកមុខ​សញ្ញា ៕