ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ខ្នាត​យក្ស ​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហន បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ ៧​ និង​ ៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២…

ខេត្ត​ព្រះ​សីហ​នុ​៖ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហន បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ ៧​ និង​ ៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ មាន​នាវាទេសចរណ៍​ខ្នាត​យក្ស ​១​គ្រឿង​ ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas  បានចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយសុវត្ថិភាព​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ការ​ចូល​ចត​លើក​ទី​២​ហើយ បន្ទាប់​ពី​នាវា​ទេសចរណ៍​ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas ​បាន​ចូល​ចត​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លង​មក​ថ្មី​ៗ​នេះ​។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លក្ខណៈ​បច្ចេកទេស​នៃ​នាវា  NORWEGIAN SPIRIT សញ្ជាតិ Bahama ដែល​បាន​ចូល​ចត​នេះ ​មាន​បណ្ដោយ ​២៦៩​ម៉ែត្រ ​ទទឹង​ ៣៦​ម៉ែត្រ ជម្រៅ​ទឹក​ ៨,២​ម៉ែត្រ ទម្ងន់​សរុប​ ៧៥.៩៤០​តោន និង​ទម្ងន់​ផ្ទុក ​៤៥.៩៦០​តោន​។ មាន​នាវិក​លើ​នាវា​ចំនួន​ ៦៦៦​នាក (​ស្រី​១០៨​នាក់​)​។

នាវា​ទេសចរណ៍​ខាងលើ​នេះ ​ពុំ​មាន​ដឹក​ភ្ញៀវ​ទេសចរ​មក​ទេ ប៉ុន្តែ​ការ​ចូល​មក​ចត​នេះ គឺ​ដើម្បី​រង់ចាំ​ទទួលយក​នាវិក​ពីលើ​គោក​ចុះ​នាវា​វិញ​៕ រស់ ភីណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ