ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកនៅតែបន្តជន់លិច​ គួរឱ្យបារម្ភ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នៅ​ថ្ងៃ​ទី៣១ សីហា ដោយសារ​តែ​ភ្លៀង​នៅ​តែ​ធ្លាក់ ពិសេស​លើ​ភ្នំ​ដងរែក បាន​ធ្វើ​ឱ្យ​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​ខ្លាំង​ក្នុង​បឹង​តា​ម៉ុ​ក និង​ឡើង​ខ្លាំង​ស្ទើរតែ​លិច​ស្ពាន​អូរ​ជីក ។ ក្រៅពី​នោះ​ ក៏​មាន​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទទួល​រង​ការ​លិចលង់​អស់​ជា​ច្រើន​កន្លែង​នៅ​ក្នុងស្រុក​អន្លង់​វែង​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ឱ្យ​ដឹង​ថា ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​កម្ពស់ ២,៩០​ម៉ែត្រ ដែល​ស្ថិត​នៅ​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ពេល​នេះ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ដែល​នឹង​កកើត​ឡើងជា​ទឹកជំនន់ អាច​ធ្វើ​ឱ្យ​លិច​ស្ពាន​អូរ​ជីក​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។

តាម​ប្រភព​ព័ត៌មាន​ថា ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក ហក់​ឡើង​យ៉ាង​ខ្លាំង​ចាប់ពី​យប់​ថ្ងៃ​ទី​៣០​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ដែល​កម្ពស់​ទឹក​ឡើង​លិច​ដល់​ខឿន​ស្ពាន​អូរ​ជីក តែ​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា ទឹកជំនន់​នេះ បង្ក​ឱ្យ​លិចលង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់បឹង​តា​ម៉ុ​ក​នោះ​នៅឡើយ​ទេ ៕