ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​សុខ​ៗ ឃើញ​សមត្ថកិច្ច​បើក​រត់គេច​យ៉ាង​លឿន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ពេល​ឃើញ​សមត្ថកិច្ច​ស្រាប់តែ​ជិះ​រត់គេច​យ៉ាង​លឿន ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ដេញ​តាម និង​ឃាត់ខ្លួន​បាន​យក​ទៅ​សួរនាំ …

រាជធានី​ភ្នំពេញ ៖ យុវជន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ពេល​ឃើញ​សមត្ថកិច្ច​ស្រាប់តែ​ជិះ​រត់គេច​យ៉ាង​លឿន ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ដេញ​តាម និង​ឃាត់ខ្លួន​បាន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង នៅ​ចំណុច​ផ្លូវបត់​ចូល​ផ្សារ​ដី​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

យុវជន​ទាំង​៤​នាក់​រួម​មាន ១-​ឈ្មោះ នាង ធា​រះ អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ២-​ឈ្មោះ ឡុ​ង សិ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ៣-​ឈ្មោះ ហ៊ុយ វិចិត្រ ភេទ​ប្រុស មុខរបរ​ជាងសំណង់ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ៤-​ឈ្មោះ ចក ឡាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ម្ចាស់​ម៉ូតូ​ហុងដា ឌ្រី​ម មុខរបរ​ជាងសំណង់​ម្តុំ​ចោម​ចៅ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ខ្លាចក្រែង​មាន​បទល្មើស​ឆក់​ប្លន់​កើតឡើង ខណៈនោះ​ក៏​បាន​ប្រទះ​ឃើញ​យុវជន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កំពង់ធំ 1H-2531 និង​១​គ្រឿង​ទៀត​ម៉ាក MSX ពណ៌​ស បិទ​ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ពេល​ដែល​ឃើញ​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ ពួក​គេ​ទាំងនោះ​បើក​រត់គេច​ខ្លួន​យ៉ាង​លឿន កម្លាំង​អន្តរាគមន៍​សង្ស័យ​បាន​ដេញ​តាម​ភ្លាម​ៗ ធ្វើ​ឲ្យ​យុវជន​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​បើក​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល សំណាងល្អ​មិន​មាន​រង​របួស​ដល់​នរណា​ម្នាក់​នោះ​ឡើយ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំង​៤​នាក់​និង​ម៉ូតូ​២​គ្រឿង​យក​ទៅ​សួរនាំ ។

តាម​ចម្លើយ​សារភាព​របស់​យុវជន​ទាំង​៤​នាក់ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​៤​នាក់​ទើបតែ​ចេញពី​ក្លិប​ក្នុង​ស្ថានភាព​ស្រវឹង ពេល​ឃើញ​សមត្ថកិច្ច ខ្លាច បាន​នាំ​គ្នា​ជិះ​រត់គេច​តែ​ម្តង ។
ក្រោយ​ពេល​កើតហេតុ យុវជន​ទាំង​៤​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​បុ​ស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ រង់ចាំ​ថ្ងៃស្អែក​ឲ្យ​សាច់ញាតិ​បងប្អូន​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ម៉ូតូ ហើយ​ឲ្យ​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕