ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ម្នា​បាត់​ខ្លួន ខណៈ​ក្រឡាប់​រថយន្ត​ស្ទួ​ច

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ស្នាមភ្លោះ​នៅ​ចំណុច​ផ្លូវ​លេខ​៧ និង​លេខ​៩​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​មធ្យម

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ស្ទួ​ច​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ស្នាមភ្លោះ​នៅ​ចំណុច​ផ្លូវ​លេខ​៧ និង​លេខ​៩​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​មធ្យម ចំណែក​មនុស្ស​រង​របួសស្រាល​។ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​ខាងលើ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣១​សីហា​២០១៦ បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ចូល​ស្នាមភ្លោះ តែ​ពួក​គេ​មិនដឹង​ថា​រថយន្ត​ខាងលើ​ក្រឡាប់​នៅ​ថ្មើរ​ណា​នោះ​ទេ  ចំណែក​មនុស្ស​ម្នា​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​ក៏​មិន​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ដោយ​គេ​សង្ស័យ​ថា​មនុស្ស​ទាំងនោះ​អាច​បញ្ជូន​គ្នា​ទៅ​រក​ពេទ្យ​ព្យាបាល​របួស ឬ​ទៅ​ទំនាក់ទំនង​សុំ​ជំនួយ​មក​អូស​ទាញ​រថយន្ត​ឡើង​វិញ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​គេ​បាន​សន្និដ្ឋាន​ថា រថយន្ត​ស្ទួ​ច​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៩​មក​ពី​ខេត្តព្រះវិហារ លុះដល់​ចំណុច​ផ្លូវបំបែក​ក្រុង​ស្ទឹង​ត្រែង​បត់​ស្តាំ​ទៅ​ផ្លូវ​លេខ​៧​ក៏​ក្រឡាប់​ធ្លាក់​ចូល​ស្នាមភ្លោះ ដោយសារ​តែ​អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន​ដល់​ផ្លូវបត់​បួង​ចង្កូត​មិន​ទាន់​ទើប​ក្រឡាប់​បែប​នេះ​។ ប្រភព​ដដែល​បន្ត​ថា​នៅ​ចំណុច​ផ្លូវបំបែក​នោះ​ជា​ផ្លូវកែង​អក្ស​តេ​បត់​ខ្លាំង ហើយ​មើល​មិនដឹង​ថា​ជា​ផ្លូវបត់​ដោយសារ​បាំង​ដើមឈើ ចំណែក​ស្លាក​សញ្ញា​ផ្លូវបំបែក​ប្រកៀក​នឹង​ផ្លូវបត់​ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​គ្រប់​គ្នា​ខ្វះ​ស្មារតី​ប្រុង​ប្រយ័ត្ន​បណ្តាល​គ្រោះថ្នាក់​បែប​នេះ​។

ទាក់ទិន​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​នោះ គេ​ពុំ​បានឃើញ​មន្ត្រី​នគរបាល​ចរាច​ណ៍​ណា​ម្នាក់​ចុះ​ទៅ​ត្រួតពិនិត្យ​លើ​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​ទេ ចំណែក​រថយន្ត​គ្រោះថ្នាក់​នោះ​ក៏​ពុំ​មាន​មនុស្ស​នៅ​រង់ចាំ​ដែរ​។ តាម​ការ​ជាក់ស្តែង​រថយន្ត​ខាងលើ​នោះ​ជា​ប្រភេទ​រថយន្ត​ស្ទួ​ច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស បាញ់ថ្នាំ​ពណ៌​ស្លា​ទុំលាយ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C-៧១៣៣​។ គួរ​បញ្ជាក់​ថា​រថយន្ត​ជា​ច្រើន​គ្រឿង​សុទ្ធ​សឹង​ជា​ប្រភេទ​រថយន្ត​ធុន​ធំ​ដែល​បើកបរ​តាម​ផ្លូវជាតិ​លេខ​៩​បត់​ស្តាំ​ឆ្លងផ្លូវ​លេខ​៧​ឆ្ពោះទៅ​អូរ​ពង់ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង តែង​ខ្វះការ​ប្រុង​ប្រយ័ត្ន និង​ក្រឡាប់​ជា​ញឹកញាប់​ដោយសារ​កត្តា​អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន និង​កត្តា​ផ្លូវបំបែក​រៀង​ជា​អក្ស​តេ បត់​ខ្លាំង​បាំង​ដើមឈើ​មើលផ្លូវ​មិនឃើញ​ទើប​យក​ចង្កូត​មិន​ទាន់ ក៏​ក្រឡាប់​តែ​ម្តង​។

មតិ​មួយ​ចំនួន​ពី​ក្រុម​អ្នកបើកបរ​ថា​នៅ​ចំណុច​ផ្លូវ​អក្ស​តេ​នោះ​ពុំគួរ​ដាំ​ដើមឈើ​អម​ផ្លូវ​នោះ​ទេ​គួរ​កាប់​ដើមឈើ​នោះ​ចោល​ហើយ​ដាក់​ជំនួស​នូវ​បង្គោល​បិទ​ចំណាំងផ្លាត​វិញ​ទើប​នៅ​ពេល​យប់​អ្នក​បើក​របរ​ដឹង​បាន​ថា​ជា​ផ្លូវ​អក្ស​តេ ហើយ​ដើមឈើ​ទាំងនោះ​វា​មិន​មាន​ផលប្រយោជន៍​ដល់​អ្នកបើកបរ​តែ​វា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​វិញ​។ គេ​កត់​សម្គាល់ថា​រាល់​ករណី​រថយន្ត​ធុន​ធំ​ក្រឡាប់​នៅ​ចំណុច​ផ្លូវបំបែក​នោះ​គេ​មិន​ដែល​ឃើញ​មន្ត្រី​នគរបាល​ចរាច​ណ៍​ណា​ម្នាក់​នៅ​ពិនិត្យ និង​វាស់វែង​នោះ​ទេ តែ​ប្រ​សិន​រថយន្ត​ទាំងនោះ​មាន​បង្កប់​ឈើ ទើប​មាន​អ្នកសម្របសម្រួល​វាស់វែង​៕