ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កាល​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ក្នុងភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កូ​រ៉ូ​ឡា

ខេត្តកំពង់ធំ ៖ កាល​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ក្នុងភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ជា​ទម្ងន់​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូ​រ៉ូ​ឡា​ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-5914 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​លិចទៅ​កើត​បញ្ច្រាសទិស​ដៅ​គ្នា​ជាមួយនឹង​ម៉ូតូ​សេ​១២៥ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ បាត់ដំបង​1L-3120 ដែល​ជិះ​អែប​ខាង​ផ្លូវ​របស់​គេ ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​មិនដឹង​ជា​មូលហេតុ​អី​បានជា​បើក​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​នៅ​នឹង​កន្លែង​កើតហេតុ ធ្វើ​ឲ្យ​រថយន្ត​ជ្រុះ​កាង​មុខ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​ដោយ​មិន​នៅ​ទទួលខុសត្រូវ​រហូត​មក​ដល់​ទឹកដី​ស្រុក​ស​ន្ទុ​ក​ទើបត្រូវ​បាន​លោក ស្រី សំណាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស​ន្ទុ​ក​បញ្ជា​កម្លាំង​ឲ្យ​កងកម្លាំង​របស់​លោក​ស្ទាក់​ចាប់​បាន រួច​ប្រគល់​ទៅ​ឲ្យ​ខាង​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​ទាំង​ពីរ​។

អ្នកបើកបរ​ឈ្មោះ ឡូ សុជាតា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ហើយ​ខាង​នគរបាល​ចរាចរណ៍ ស្រុក​ស​ន្ទុ​ក​ក៏​បាន​ប្រគល់​ឲ្យ​ទៅ​ខាង​ស្រុក​បារាយណ៍​វិញ ពីព្រោះ​ករណី​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​នៃ​ស្រុក​បាយ​រាយ​ណ៍ រីឯ​ខាង​ជន​រង​គ្រោះ​រង​របួសធ្ងន់​សន្លប់​បាត់ស្មារតី​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស​ន្ទុ​ក -​បារាយណ៍ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវ​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​។ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ពាក់អាវ​ពណ៌​ស ស្លៀកខោ​ខ្មៅ​។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច រថយន្ត និង​ម៉ូតូ រួម​នឹង​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ដំណឹង​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​គ្រុម​គ្រួសារ​នៃ​សព​សូម​ទំនាក់ទំនង​មក​កាន់​លោក សន តា​ល់ អធិការរង​នគរបាល​ស្រុក​បារាយណ៍​ទទួល​ផ្នែក​ចារ​ចរណ៍​តាម​លេខ​ទូរស័ព្ទ​របស់​លោក ០១២ ៦៩ ៣៥ ៦៩ ដើម្បី​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។
    ​    ​