ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លា.ប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ បាន​លង់ទឹក​ស្ទឹង​សង្កែ​ស្លា.ប់ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ត្រូវ​ប្រជាពលរដ្

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ បាន​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ក្បែរ​វេទិការ​បុណ្យអុំទូក មាត់​ស្ទឹង​សង្កែ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​២​នាក់​ដែល​ស្លាប់​នោះ​មាន ទី​១.​ឈ្មោះ វ៉ា​ន់ ហៃ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​២.​ឈ្មោះ វឿ​ត ណា​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ជួយ​សង្គ្រោះ​ទាន់​ពេល​នោះ​មាន ទី​១.​ឈ្មោះ ងួ​ន សេរី​សម្បត្តិ ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ទី​២.​ឈ្មោះ ចាន់​វ​ឌ្ឍ​នា ភេទ​ស្រី អាយុ​១១​ឆ្នាំ រស់​នោ​ភូមិ​រតនៈ សង្កាត់​ត​រនៈ ក្រុង​បាត់ដំបង ពួក​គេ​ទាំង​២​នាក់​ជា​សិស្ស បាន​ធ្វើ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ប្រុស ស្រី​ទាំង​៤​នាក់​នោះ លេង​សំរូត​លើ​ដី​រអិលមាត់​ស្ទឹង ស្រាប់តែ​ជ្រុល​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ បណ្ដាល​ឲ្យ​លង់​ទឹកជា​បន្តបន្ទាប់ ពេល​ពួក​គេ​ព្យាយាម​ចុះ​ជួយ​គ្នា​។ គ្រាហ៍​នោះ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​ជួយ​ចាប់​ទាញ​សង្គ្រោះ បាន​ក្មេង​ស្រី​ម្នាក់ និង​ក្មេង ប្រុស​ម្នាក់​។ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​រក​មិនឃើញ​ទេ ភ្លាម​ៗ​នោះ លុះ​ជិត​១​ម៉ោង​ក្រោយ​ទើប​គេ​ប្រទះ​ឃើញ ដោយសារ​ពលរដ្ឋ និង​សមត្ថកិច្ច​យក​សំណាញ់​អូស​ក្នុង​ទឹកស្ទឹង​៕