ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​បន្តបន្ទាប់ បង្ក​ជា​ទឹកជំនន់​ខ្លាំង​លិច​ស្ពាន​អូរ​ជីក

7 ឆ្នាំ មុន

ឧត្តរមានជ័យ ៖ ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​ខ្លាំង ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយសារ​តែ​ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ទឹក​ឡើង​ខ្លាំង​ស្ទើរតែ​លិច​ស្ពាន​អូរ​ជីក ហើយ​ក្រៅពី​នោះ

ឧត្តរមានជ័យ ៖ ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​ខ្លាំង ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយសារ​តែ​ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ទឹក​ឡើង​ខ្លាំង​ស្ទើរតែ​លិច​ស្ពាន​អូរ​ជីក ហើយ​ក្រៅពី​នោះ ក៏​មាន​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ ទទួល​រង​ការ​លិចលង់​អស់​ជា​ច្រើន​កន្លែង នៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ផង​ដែរ​។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក បាន​ហក់​ឡើង​កម្ពស់ ២.៩០​ម៉ែត្រ ដែល​ស្ថិត​នៅ​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល អាកាសធាតុ​មេឃ កំពុង​តែ​បន្ត​ធ្លាក់​ភ្លៀង ដែល​នឹង​កកើត​ឡើងជា​ទឹកជំនន់ ធ្វើ​ឱ្យ​ទឹក​ស្ពាន​អូរ​ជីក​លិច មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​។

ទោះបី​យ៉ាងណា​ក៏​ដោយ ដែល​ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក ហក់​ឡើង​យ៉ាង​ខ្លាំង ចាប់ពី​យប់​ថ្ងៃ​ទី​៣០​ដល់​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា​នេះ ដែល​កម្ពស់​ទឹក​ឡើង​លិច​ដល់​ខឿន​ស្ពាន​អូរ​ជីក តែ​ក៏​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​ដែល​បញ្ជាក់​ថា ទឹកជំនន់​នេះ មានការ​លិចលង់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​មាត់បឹង​តា​ម៉ុ​ក​នោះ​ដែរ​។

​គួរ​បញ្ជាក់​ថា ស្ថានភាព​ទឹកជំនន់​ភ្លៀង​នេះ យោង​តាម​របាយការណ៍​ពី​អាជ្ញាធរ ឃុំ​អន្លង់​វែង មាន​ភូមិ​២ ដែល​ទទួល​រង​ការ​វាយប្រហារ​ខ្លាំង ដោយសារ​ទឹកជំនន់​លិច​ហូរ​កាត់​ស្ពានដែក បា​ឡេ​ប្រវែង ២០​ម៉ែត្រ ផ្លូវ​គ្រួ​ស​ក្រហម​ប្រវែង​៧៥០​ម៉ែត្រ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន ២៥​ខ្នង និង​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥០​ហិ​កតា​។ ក្រៅពី​នោះ នៅ​តាម​ភូមិ​មួយ​ចំនួន នៅ​ក្នុង​ខេត្តឧត្តរមានជ័យ ក៏​ទទួល​រង​នៃ​គ្រោះ​ទឹកជំនន់​នេះ​ដែរ​៕