ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រី​ស្ពី​គ្រី​ម​ចែក​នំ​ដូ​ណាត់​១​ម៉ឺន​នំ​ក្នុង​ឱកាស​សម្ពោធ​សាខា​ទី​២​នៅ​អីុអន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រី​ស្ពី គ្រី​ម (Krispy Kreme) ដែល​ជា​ហាង​នំ​ដូ​ណាត់​មក​ពី​សហរដ្ឋអាមេរិក បាន​ចែក​នំ​ដូ​ណាត់​ចំនួន​១​ម៉ឺន​នំ ដោយ​ឥត​គិតថ្លៃ​ក្នុង​ឱកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សាខា​ទី​២​របស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ គ្រី​ស្ពី គ្រី​ម (Krispy Kreme) ដែល​ជា​ហាង​នំ​ដូ​ណាត់​មក​ពី​សហរដ្ឋអាមេរិក បាន​ចែក​នំ​ដូ​ណាត់​ចំនួន​១​ម៉ឺន​នំ ដោយ​ឥត​គិតថ្លៃ​ក្នុង​ឱកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សាខា​ទី​២​របស់​ខ្លួន នៅ​ជាន់​ផ្ទាល់​ដី​ក្នុង​ផ្សារ​ទំនើប​អីុអន​ម៉​ល ( AEON Mall) កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៦ កន្លង​មកនេះ ។

បើ​តាម​តំណាង​តំណាង​ហាង​គ្រី​ស្ពី​គ្រី​ម ដើម្បី​ទទួល​បាន​នំ​ដូ​ណាត់​ដោយ​ឥត​គិតថ្លៃ លោក​អ្នក​គ្រាន់តែ​ចូលរួម​តម្រង់​ជួរ​នៅ​ខាង​មុខ​ហាង​នំ​ដូ​ណាត់ Krispy Kreme សាខា​ផ្សារ​អ៊ី​អន​តែ​ប៉ុណ្ណោះ ។ លក្ខ​ខ័​ណ្ឌ​សម្រាប់​ទទួល​បាន​នំ​ដូ​ណាត់​ដោយ​ឥត​គិតថ្លៃ​នេះ រួម​មាន ៖

១-​អ្នក​តម្រង់​ជួរ​មុនគេ​ទី​១ នឹង​ទទួល​បាន​នំ​ដូ​ណាត់ Original Glazed ពេញ​មួយ​ឆ្នាំ​ដោយ​ឥត​គិតថ្លៃ​។
២-​អ្នក​តម្រង់​ជួរ​មុនគេ​ទី​២ នឹង​ទទួល​បាន​នំ​ដូ​ណាត់ Original Glazed រយៈពេល​៦​ខែ ដោយ​ឥត​គិតថ្លៃ ។
៣-​អ្នក​តម្រង់​ជួរ​មុនគេ​ទី​៣ នឹង​ទទួល​បាន​នំ​ដូ​ណាត់ Original Glazed រយៈពេល​៣​ខែ ដោយ​ឥត​គិតថ្លៃ​។
៤-​អ្នក​តម្រង់​ជួរ​មុនគេ​ពី​ទី​៤ រហូត​ដល់ទី​១០០ នឹង​ទទួល​បាន​នំ​ដូ​ហូ​ណាត់ Original Glazed រយៈពេល​១​ខែ ដោយ​ឥត​គិតថ្លៃ​។
៥-​អ្នក​តម្រង់​ជួរ​មុនគេ​ទី​១០១ រហូត​ដល់ទី​២០០ នឹង​ទទួល​បាន​នំ​ដូ​ហូ​ណាត់ Original Glazed រយៈពេល​២​ស​ប្តា​ហ៍ ដោយ​ឥត​គិតថ្លៃ​។
៦-​អ្នក​តម្រង់​ជួរ​មុនគេ​ទី​២០១ រហូត​ដល់ទី​៣០០ នឹង​ទទួល​បាន​នំ​ដូ​ហូ​ណាត់ Original Glazed រយៈពេល​១​ស​ប្តា​ហ៍ ដោយ​ឥត​គិតថ្លៃ
៧- អ្នក​តម្រង់​ជួរ​មុនគេ​ទី​៣០១ រហូត​ដល់ទី​៤០០ នឹង​ទទួល​បាន​ប័ណ្ណ​បញ្ចុះតម្លៃ​ផ្សេង​ៗ​។

លោក ទេព​វី​រៈ នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន EFG បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជន ហាង​នំ​ដូ​ណាត់ Krispy Kreme បាន​បង្កើត​សាខា​ទី​ពីរ​នេះ ហើយ​ក៏​មាន​គម្រោង​ពង្រីក​ទីតាំង​ជា​បន្តបន្ទាប់​ទៀត​ដែល​នៅ​ជិត​ផ្ទះ​របស់​អតិថិជន​បំផុត ។ លោក​បាន​បន្ត​ថា ការ​នាំ​គ្រី​ស​ពី​គ្រី​ម​មក​កម្ពុជា គឺ​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​រសជាតិ​នំ​ដូ​ណាត់​ដ៏​ល្បី​។ ម្យ៉ាងទៀត​ទីផ្សារ​អាហារ​នៅ​កម្ពុជា​មានការ​កើនឡើង ហើយ​របៀបរបប​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ផ្លាស់​ប្តូរ ក្នុង​នោះ​កម្រិតជីវភាព​របស់​ប្រជាជន​ក៏​ល្អ​ប្រសើរ​ច្រើន ចំនួន​មនុស្ស​ចូល​ចិត្ត​ពិសា​អាហារ​ខាងក្រៅ និង​ការ​ចង់​ភ្លក់​រសជាតិ​ថ្មី​ក៏​កើនឡើង ។

ហាង​នំ​ដូ​ណាត់ Krispy Kreme ជា​ហាង​នំ​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​លក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ដំបូង​នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ កន្លង​មក ដោយ​សាខា​ទី​១ ស្ថិត​នៅ​កែង​ផ្លូវ ៣០២ និង​៥១ (​ផ្លូវ​ប៉ាស្ទ័រ​) បឹង​កេងកង​១ រាជធានី​ភ្នំពេញ ។ នំ​ដូ​ណាត់ គ្រី​ស​ស្ពី គ្រី​ម មាន​ហាង​ជាង​១.០០០​ហាង នៅ​ក្នុង​ប្រទេស​​ចំនួន​២៧​ប្រទេស ក្នុង​នោះ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) បុត្រ​សម្ព័ន្ធ​របស់ អ អិ​ម អេ​ខេ​ម​បូ​ឌា ទទួល​បាន​សិទ្ធ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ទី​២៧ ក្នុង​ប្រទេស​កម្ពុជា៕