ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងផ្អើល​! ក្រោយ​ឃើញ​អាវុធហត្ថ​ម្នាក់​ដេក​ស្តូក និង​ឈាម​ពេញ​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ ជា​មេបញ្ជាការ​រង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​សង្ស័យ​ជិះ​ម៉ូតូ​រអិល​ដីខ្សាច់​ដួល​អូស​នឹង​ថ្នល់​បែក​មុខ​សន្លប់​ស្តូក បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣០ ​សីហា ស្ថិតត្រង់​ចំណុច​​ផ្លួ​វ​1003 ​កែង​និង​ផ្លួ​វ​327 ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែន​សុខ ។

​ប្រភពឱ្យដឹងថា មុន​ពេ​លកើត​ហេតុ ​ខណៈ​​​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ត្រង់​ចំណុចខាងលើ ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​​ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ដេក​ដួល​ផ្កាប់មុខ​នៅ​ជិត​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ណៃ​ហត ពណ៌​ខៀវ ពាក់​ស្លាក​លេខ​​ខេមរភូមិន្ទ 1-2328 ដោយ​មិន​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ ទើប​ប្រញាប់​រាយការណ៍​ទៅ​ខាង​កម្លាំង​សមត្ថកិច្ច ក៏​ដូច​ជា​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ប្រចាំការ​អោយមក​ជួយ​អន្តរាគមន៍ ។

សមត្ថកិច្ច​អោយ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះជុំ សុ​ជិត​ ជា​មេបញ្ជាការ​រង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​បើ​តាម​ការ​
​ពិនិត្យ​ស្លាកស្នាម​​ឱ្យដឹង​ថា​ មានស្នាម​ម៉ូតូ​​ជិះ​មក​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លួ​វ​1003 ។ លុះ​មក​ដល់​ចំណុចកើតហេតុ​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​ ជន​រង​គ្រោះ​​​ដួល​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ តែសង្ស័យ​ថា ជន​រង​គ្រោះ​រអិល​ដីខ្សាច់​ ដែល​នៅ​ចិញ្ចើមថ្នល់​នោះ​ ហើយ​ត្រូវ​ដួល​អូស​បែក​មុខមាត់​ដូច្នេះ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ក៏ដូច​ជា​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ​បាន​ទាក់ទង​ទៅ​កាន់​រថយន្ត​សង្គ្រោះ​​គ្លីនិក​ឯកជន​​ដឹក​​​​ទៅ​កាន់​មន្ទីរពេទ្យព្រះ​កេតុមាលា ដើម្បី​សង្គ្រោះ ។ ចំណែកឯ​ម៉ូតូ​ជន​រង​គ្រោះ​វិញ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ជិះ​យក​ទៅ​រក្សា​ទុក​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ​រង់ចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក​ទៅ​វិញ ៕