ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ថា​ក់ ឡា​នី អាច​ឬ​មិន​អាច​រក្សា​អភ័យ​ឯក​សិ​ទ្ធិ​នឹង​ដឹង​នៅ​ព្រឹកស្អែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​​ទីបំផុត​គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា​​បាន​សម្រេច​លើកយក​ករណីលើក​​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​​សម រ​ង្ស៊ី​ គឺលោកស្រី ​ថាក់ ឡានី ​បញ្ចូលទៅក្នុងសម័យប្រជុំព្រឹទ្ឋសភា

រាជធានី​ភ្នំពេញ​ ៖​​ ទីបំផុត​គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា​​បាន​សម្រេច​លើកយក​ករណីលើក​​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​​សម រ​ង្ស៊ី​ គឺលោកស្រី ​ថាក់ ឡានី ​បញ្ចូលទៅក្នុងសម័យប្រជុំព្រឹទ្ឋសភាពេញអង្គដើម្បីពិភាក្សា​​និងអនុម័តនៅ​ព្រឹក​ថ្ងៃ​ទី​០១​ កញ្ញា​ស្អែកនេះ ​។

នេះបើយោងតាមអ្នកនាំពាក្យ​ព្រឹទ្ធសភា ​លោក ម៉​ម ប៊ុ​ន​នាង​​ បាន​ផ្តល់​បទ​សម្ភាសន៍​​ដល់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈកម្មា​ធិ​កាអចិន្រ្តៃយ៍​ព្រឹទ្ឋសភានាព្រឹកថ្ងៃទី៣១​ សីហា ២០១៦ ។

បើតាមអ្នកនំាពាក្យដដែល​ នៅក្នុង​កិច្ចប្រជុំ​ព្រឹកមិញ ​​ក៏​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​សម រ​ង្ស៊ី ​គឺ​ទាវ វ​ណ្ណុ​ល បាន​ស្នើ​សុំ​កុំ​ឲ្យ​ព្រឹទ្ធសភា​​លើ​កអភ័យ​ឯក​សិទ្ឋិលោកស្រី ​​ថា​ក់ ឡា​នី ​ គឺ​គ្រាន់តែ​លោកស្រី​សុំ​ទោស​​បាន​ហើយ ។

​លោក​ម៉​ម ​ប៊ុ​ន​នាង ​បន្ត​ថា​ បើ​តាម​តម្រុយ​របស់​អគ្គ​ព្រះរាជអាជ្ញា​សាលាដំបូង​​រាជធានី​ភ្នំពេញ​ និង​អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ ​បាន​រក​ឃើញ​ពិរុទ្ធ​ភាពរបស់​លោកស្រី ​​ថា​ក់ ឡា​នី​ហើយ​ ដូច្នេះ​តុលាការ​នឹង​ចាត់វិធានការ​​តាម​នី​វិធី​ច្បាប់​។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា​ « អី​ញ្ចឹ​ង​បើ​ការ​ចង់បាន​ត្រឹមតែ​សុំ​ទោស​ សម្តេច​តេ​ជោ ហ៊ុន​សែន​ គឺ​មិន​អាច​កើត​ទេ ។ ព្រោះថា​មុន​ពេល​សម្តេច​នាយក​ប្តឹង ​លោកស្រី​ ថា​ក់ ឡា​នី ​បែរជាបដិសេធតាម​វិទ្យុ​ VOA​ថា​​ គាត់​អត់​បាន​និយាយ​​បែប​នេះ​ទេ​ ហើយ​គឺ​គេ​កាត់​សម្លេង​ទេ​ ។​ ដូច្នេះ​តាម​ការវែកញែក​ទៅ​​គាត់​មិន​បាន​ទទួល​កំ​ហុ​ស​របស់​គាត់​ទេ​​។

លោក ​ម៉​ម ប៊ុ​ន​នាង​ ​បាន​ឲ្យ​ដឹង​ទៀតថា​ ​គណៈកម្មាធិការ​បាន​សម្រេច​ដាក់​សំណើ​​លើក​អភ័យឯកសិទ្ធិ​របស់​​លោកស្រី ថា​ក់ ​ឡា​នី ​ក្នុង​សម័យប្រជុំ​សង្ងាត់​នៅ​ថ្ងៃ​ទី​០១​ ​កញ្ញា​ វេលា​ម៉ោង ៨​ព្រឹក​​ ។ លោក​ថាសម័យ​ប្រជុំពេញអង្គ​ព្រឹទ្ធសភា ​ដើម្បី​សម្រេច​ថា​តើ​លើក​អភ័យឯកសិទ្ធិ ​ឬ​ក៏​បន្ត​នីតិវិធី​យ៉ាងណា​ទៀត​ ត្រូវ​តែ​ជជែក​គ្នា​នៅក្នុង​សម័យប្រជុំ​លើក​ទី​៩ ​នីតិកាលទី៣ ​នៅថ្ងៃស្អែក។ ។ ចំពោះ​សមាជិក​ព្រឹទ្ធសភា​ដែល​​អាច​លើក​អភ័យឯកសិទ្ធិ​យើង​មិន​ខ្វះ​ទេ​ ព្រោះថា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​​សម រ​ង្ស៊ី​មាន​១១​រូប  ​ចំណែកខាងយើង​មាន​៥០​រូប ​ទាំង​តំណាង​ព្រះ​បរមរាជវាំង​២​រូប ​និង​តំណាង​រដ្ឋសភា២​រូប ។​ អី​ញ្ចឹ​ង​៤៦រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​៤៦ ​រូប ដូច្នេះ​ទោះបី​២​ភាគ​៣ ​ឬ​៣​ភាគ​៤​ យើង​គ្មាន​បញ្ហា​ដែរ ។

បើ​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា​​បាន​ឲ្យ​ដឹង​ដែរថា​ករណី​លោកស្រី​ថា​ក់ ឡា​នី​ ​យោង​តាម​មាត្រា​១០៤ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ និង​មាត្រា ៧ និង ៨​ នៃ​លក្ខន្តិកៈ​របស់​ព្រឹទ្ធសភា​ អាច​លើក​អភ័យឯកសិទ្ធិ ​និង​ផ្តល់​ឲ្យ​តុលាការ​អនុវត្ត​ន៍តាម​នីតិវិធី ​។ ដូច្នេះ​យើង​នឹង​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ទី​០១ ​កញ្ញា ​ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ ​ពិភាក្សា​ដេញដោល​គ្នា ​ដើម្បី​ផ្តល់​ឲ្យ​តុលាការ​បន្ត​នី​វិធី​របស់​ខ្លួនលើ​ករណី​លោក ស្រី ថា​ក់ឡា​នី​។

គួរ​បញ្ជាក់ថា ​​លោក គី តិច​ មេធាវីតំណាងដោយអាណត្តិ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ​​កាល​ថ្ងៃ​ទី​០១ សីហា បាន​ដាក់​ពាក្យបណ្តឹងជា​ផ្លូវការ​ចំពោះ​ លោកស្រី ថា​ក់ ឡា​នី ​សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម រ​ង្ស៊ី ​ទៅ​កាន់​សាលាដំបូងរាជធានី​ភ្នំពេញ ​ពាក់ព័ន្ឋនឹងការ​ចោទ​ថា​ រដ្ឋអំណាចនិងសម្តេច​តេ​ជោនាយករដ្ឋមន្រ្តីថា ជាអ្នកនៅពីក្រោយនៃ​ឃាត​កម្មបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​​១០០​រៀល​ប៉ុណ្ណោះ​៕