ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ាន​ម៉្លេះ​! ធ្វើសកម្មភាព​លើនារីម្នាក់ទាំងកណ្តាលថ្ងៃចែស ត្រូវអស់លក្ខណ៍​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាពឆ.ក់​ទូរស័ព្ទ​ពីនារីម្នាក់​ តែ​ពុំ​បាន​សម្រេច​ ក៏ត្រូវ​

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាពឆ.ក់​ទូរស័ព្ទ​ពីនារីម្នាក់​ តែ​ពុំ​បាន​សម្រេច​ ក៏ត្រូវ​ប៉ូ​លិស​តាម​ចាប់ខ្លួន​បាន​ម្នាក់ ​ខណៈ​ម្នាក់​ទៀត​រត់គេច​ខ្លួន​។

ហេតុការណ៍​ដែលបានកើតឡើង​ទាំង​កណ្តាល​ថ្ងៃ​ចែស​ និង​ស្តែង​ៗ​ដែល​ពុំ​ធ្លាប់​កើត​មាននៅ​ខេត្តស្ទឹងត្រែង បង្កការ​ភ្ញាក់​ផ្អើល​​​កាលពី​រសៀល​ថ្ងៃ​ទី​១៩ មីនា​ ឆ្នាំ​២០២០ ​នៅ​​ចំណុច​កែង​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ​កណ្តាល​ក្រុង​ស្ទឹងត្រែង​ ។

​តាម​ប្រភព​​ព័ត៌មាន​បាន​ឱ្យ​​ដឹង​ថា​ នៅ​មុន​កើតហេតុ​ គេ​ឃើញ​នារីរង​គ្រោះ​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហ្ស៊ូមមឺ ចេញ​ពី​កែង​ផ្សារ​ខាង​លិចទៅ​កែង​ផ្សា​ខាងកើត​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល​ហ្វា ​ពណ៌ក្រហម​ មួយ​គ្រឿង​ តាម​ពីក្រោយ​ លុះ​មក​ដល់​ចំណុច​កែង​ផ្សារ​ក៏​បាន​ឆ.ក់​ទូរស័ព្ទ​ជន​រង​គ្រោះ​ តែ​ដោយសារ​ប៉ះ​នឹង​ដៃ​ម៉ូតូ​នឹង​គ្នា​ជនសង្ស័យ​ក៏​ដួល​ម៉ូតូ​ និង​រត់គេច​ខ្លួន​ បន្សល់​ទុក​ម៉ូតូ​ចោល​និង​ស្បែកជើង​មួយគូរ​នៅ​លើ​ទ្រូង​ ។ ​តាម​​ប្រភព​ដដែល​បន្ត​ថា ​ក្រោយ​កើតហេតុ​ប្រ​ហែ​ល​ជា​ជាង​កន្លះម៉ោង​ ក្រុម​ប៉ូ​លី​សបាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ភ្លាម​ៗ​។

តាម​ការ​រៀបរាប​របស់​នារី​រង​គ្រោះ​ថា មុនពេលកើតហេតុ ​គាត់​​បាន​ឌុ​ប​អីវ៉ាន់​ទៅ​ឱ្យ​​គេ​នៅ​កែង​ផ្សា​រ​ខាងលិច ​លុះ​ត្រឡប់​មក​វិញ ​គាត់​​បាន​ដាក់​ទូរស័ព្ទ​នៅ​ហោប៉ៅ​ក្រោយ រួច​ជិះ​ម៉ូតូ​ត្រឡប់​មក​ដល់​កែង​ផ្សារ​ខាងកើត​ ស្រាប់តែ​មាន​យុវជន​ពីរ​នាក់​ឆ.ក់​យក​ទូរស័ព្ទ​ តែ​ដោយសារ​ម៉ូតូ​របស់​ពួក​គេ​ប៉ះ​នឹង​ដៃចង្កូត​គាត់ ​បណ្តាល​អោយ​ដួល ក៍​រត់គេច​ខ្លួន​បាត់​តែ​ម្តង តែ​មិន​បាត់បង់​ទូរស័ព្ទ​នោះ​ទេ​។

សមត្ថកិច្ច​​បាន​ឱ្យ​​ដឹង​ថា បន្ទាប់​កើតហេតុ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​ស្រាវជ្រាវ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ លី ស៊ី​ឡុ​ង ហៅ ធូ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​កាំ​ង​ដីស សង្កាត់ព្រះបាទ ក្រុង​ស្ទឹង​ត្រែង និង​ម្នាក់​ទៀត​រត់​​គេច​​ខ្លួន ​។ ​សមត្ថកិច្ច​ដដែល​បន្ត​ថា​ ក្រោយ​ចាប់​ជនសង្ស័យ​បាន​ម្នាក់​ កម្លាំង​នគរបាល​ក៏បាន​ស្ទាក់​គ្រប់​ច្រកល្ហក តែ​រហូត​​មក​ដល់​​ម៉ោង​ជិត​១០​យប់​ មិន​ទាន់​ចាប់បាន​ ទើប​រំសាយ​​កម្លាំង​​វិញ​។

ទាក់​ករណី​ខាងលើ​នេះ​ កាលពី​ជាង​មួយ​ខែ​មុន​ ស្ថិត​ចំណុច​ដដែល​នោះ​ ក៍​មានករណីបែបនេះ​បាន​កើតឡើង​ម្តង​រួចមក​ហើយ ​ដែល​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ.ក់​កាបូប​ស្ត្រី​ចំណាស់​ម្នាក់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ដណ្តើម​កាបូប​​នោះ​​ឱ្យ​ស្ត្រី​ចំណាស់១រូប​​នោះ​បាន​មក​វិញ នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​ពីរ​ពាន់​ដុល្លារ​អា​មេ​រិ​ក​។

សមត្ថកិច្ច​បន្ត​អោយ​ថា​ជនសង្ស័យ​ខាងលើ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២០​ មីនា​ ​ឆ្នាំ​២០២២​នេះ​ ក្រោយ​បញ្ចប់​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ